គណបក្ស​ប្រជាជន​កម្ពុជា​ នឹងនៅជាមួយ​ប្រជាពលរដ្ឋ​ និង​បម្រើប្រជាពលរដ្ឋ​យូរអង្វែងតទៅទៀត

2025/07/03 11:53:39 pm        185

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធាន​គណបក្ស​ប្រជាជនកម្ពុជា បានថ្លែងក្នុងពិធី​ បើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្ស​ប្រជាជន​កម្ពុជា ខេត្តកំពង់ធំ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ឆ្នាំ២០២៥ ថា​ សម្តេច​នៅតែ​ជឿជាក់ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ នឹងនៅជាមួយ​ប្រជាពលរដ្ឋ​ និង​បម្រើប្រជាពលរដ្ឋក្នុង​រយៈពេលយូរ​អង្វែងតទៅទៀត ដោយឈរលេីមូលដ្ឋាន​ នៃកិច្ចការងារដ៏ធំពីរ​ គឺ​ទី១).​ ប្រជាពលរដ្ឋ​នៅតែឱ្យតម្លៃ​ ទៅលេីសច្ចភាព​ និង​ការខិតខំប្រឹង​ប្រែងរបស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែលជាអ្នកធ្វេីពិតប្រាកដ​ និង​ទី២).​ គណបក្ស​ប្រជាជន​កម្ពុជា​ នឹងមិនបោះបង់ចោល​នូវ​បុព្វហេតុ​របស់ខ្លួន​ក្នុង​ការ​បម្រើ​ជាតិ​ និង​ប្រជាជន​ ទោះបី​ជាក្នុង​រយៈពេល​១០០ឆ្នាំទៀតក៏ដោយ​។ កត្តាទាំង​ពីរ​នេះហេីយ​ ដែលធានា​នូវ​ការ​ដឹកនាំ​យូរអង្វែង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ 

ជាមួយគ្នានេះដែរ,​ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងបន្ថែមថា លំនឹងស្ថិរភាពសង្គម សុខសន្តិភាព សេដ្ឋកិច្ច និងនយោបាយ គឺគ្មានគណបក្សណា​មួយ មកជំនួសគណបក្សប្រជាជន​កម្ពុជា ព្រោះប្រជាជន និងប្រទេសកម្ពុជា គឺនៅតែត្រូវការ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បីបន្តដឹកនាំនាវា​កម្ពុជាឆ្ពោះទៅមុខ។ ជាសក្ខីភាព, ប្រជាជនកម្ពុជា ដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺពុំមែនជាការចៃដន្យនោះទេ គឺស្ថិតក្រោមការវាយតម្លៃ និងការសម្រេចចិត្តយ៉ាង​ច្បាស់លាស់​ ចំពោះគណបក្ស​ប្រជាជន​កម្ពុជា ដែលបានខិតខំធ្វេី និងតស៊ូយ៉ាងស្វិតស្វាញ​ក្នុងការដោះស្រាយបញ្ហានានា និងបម្រើប្រជាជន​គ្រប់កាលៈទេសៈ។ ជាក់ស្តែង​ការសង្គ្រោះជីវិតប្រជាជនក្នុង​ពេលវេលា​ដ៏លំបាក​ នៃរីករាលដាលជំងឺកូវីដ-១៩​ និងការបើកសេដ្ឋកិច្ច ឡើងវិញឱ្យមានសកម្មភាព និង​ប្រក្រតីភាពដូចបច្ចុប្បន្ន​ ដែលនេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវ និងច្បាស់លាស់ប្រកបដោយចក្ខុវិស័យ និង

ប្រសិទ្ធភាពបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ ប្រធានគណបក្សប្រជាជនកម្ពុជា។

សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថាគណបក្សប្រជាជនកម្ពុជា គឺបានជួយ សង្គ្រោះជីវិតប្រជាជនកម្ពុជាក្នុងដំណាក់កាល ៣ធំសំខាន់ៗ គឺ៖ ១/ ការ​ជួយសង្គ្រោះ​អាយុជីវិត​ប្រជាជន​ឱ្យរួចផុតពីគោលនយោបាយកាប់សម្លាប់​ប្រជាជន​ នៃរបប​ ប៉ុល ពត​, ២​/ការរំដោះប្រជាជនមិន​ឱ្យស្លាប់តទៅទៀត​ តាមរយៈនយោបាយឈ្នះ ឈ្នះ ដែលបានបញ្ចប់សង្គ្រាមរ៉ាំរ៉ៃ និងការបែកបាក់ ដែលបានជួយសង្គ្រោះជីវិតទាំងប្រជាពលរដ្ឋ និងកងទ័ពទាំងសងខាង​ ឱ្យរស់​នៅក្នុង​សុខសន្តិភាព​ និង ៣/ ការជួយសង្គ្រោះជីវិត​ប្រជាជន​ពីការរីករាលដាលនៃជំងឺកូវីដ-១៩។

មុននឹងបញ្ចប់, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ថ្លែងថា គណបក្សប្រជាជនកម្ពុជា មានការប្តេជ្ញាចិត្ត និងកំណត់គោល​ដៅក្នុងការធ្វើឱ្យល្អឥតខ្ចោះ, កែប្រែចំណុចខ្វះខាត និងធ្វេីឱ្យកាន់តែប្រសើរ​ ក្នុងការបម្រើឧត្តម​ប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជា ទាំងក្នុងពេលនេះ និងអនាគត​ ដោយគ្មានការប្រែប្រួលឡើយ។

អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        2
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        31
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        238

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm