កូដកម្មរបស់បុគ្គលិកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសបារាំង រំខានដល់ការធ្វើដំណើរដើមរដូវក្ដៅ

2025/07/04 01:18:37 am        103

បុគ្គលិកប៉មត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសរបស់បារាំង នៅថ្ងៃព្រហស្បតិ៍ (ទី៣ ខែកក្កដា) នេះ បានចាប់ផ្តើមធ្វើកូដកម្មរយៈពេល ២ថ្ងៃ ទាមទារលក្ខខណ្ឌការងារប្រសើរជាងមុន ដោយរំខានដល់ការធ្វើដំណើរតាមផ្លូវអាកាស ខណៈពេលដែលរដូវក្ដៅកំពុងចាប់ផ្ដើម។

ទីភ្នាក់ងារអាកាសចរណ៍ស៊ីវិល DGAC របស់បារាំង បានស្នើឲ្យក្រុមហ៊ុនអាកាសចរណ៍កាត់បន្ថយចំនួនជើងហោះហើរទាំងក្នុង និងក្រៅប្រទេស ក្នុងនោះរួមទាំងនៅអាកាសយានដ្ឋាន Roissy Charles de Gaulle នៅទីក្រុងប៉ារីស ដែលជាកន្លែងដ៏មមាញឹកបំផុតមួយរបស់អឺរ៉ុប ដោយសារកូដកម្មនេះ។

ក្រុមហ៊ុនអាកាសចរណ៍ Air France ដែលជាក្រុមហ៊ុនអាកាសចរណ៍ធំជាងគេរបស់ប្រទេសបារាំង បានឲ្យដឹងថា ខ្លួនបានកែសម្រួលកាលវិភាគហោះហើរ ដោយមិនបានផ្តល់ព័ត៌មានលម្អិត ប៉ុន្តែថា ក្រុមហ៊ុនកំពុងរក្សាជើងហោះហើរផ្លូវឆ្ងាយ។

ក្រុមហ៊ុនអាកាសចរណ៍ Ryanair បានប្រាប់ថា ខ្លួនត្រូវបានបង្ខំឲ្យលុបចោលជើងហោះហើរចំនួន ១៧០វ៉ុល ដែលប៉ះពាល់ដល់អ្នកដំណើរជាង ៣០.០០០នាក់ កាលពីថ្ងៃពុធ (ទី៣ ខែកក្កដា) និងថ្ងៃសុក្រ (ទី៤ ខែកក្កដា)។ ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសអៀរឡង់មួយនេះ បានឲ្យនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «បន្ថែមពីលើជើងហោះហើរទៅ/មកពីប្រទេសបារាំងដែលត្រូវបានលុបចោល កូដកម្មនេះក៏នឹងប៉ះពាល់ដល់ជើងហោះហើររបស់បារាំងទាំងអស់ផងដែរ»។

សហជីពបុគ្គលិកប៉មត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសធំជាងគេទី២ របស់បារាំង គឺ UNSA-ICNA បានបញ្ជាក់ថា សមាជិករបស់សហជីព កំពុងធ្វើកូដកម្ម ជុំវិញកង្វះបុគ្គលិករយៈពេលយូរ ឧបករណ៍ហួសសម័យ និងវប្បធម៌គ្រប់គ្រងដ៏អាក្រក់។ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Philippe Tabarot បានចាត់ទុកការទាមទាររបស់សហជីពថា មិនអាចទទួលយកបានឡើយ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        220
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        261
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        240

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm