លោក Trump និងលោក Zelenskyy នឹងពិភាក្សាអំពីការផ្អាកបញ្ជូនអាវុធរបស់អាមេរិក អំឡុងការសន្ទនាតាមទូរសព្ទ

2025/07/04 02:13:28 am        87


លោក Donald Trump និងលោក Volodymyr Zelenskyy ត្រូវបានគេរំពឹងថា នឹងពិភាក្សាគ្នា អំពីការបញ្ឈប់ភ្លាមៗនូវការបញ្ជូនអាវុធសំខាន់ៗមួយចំនួនរបស់សហរដ្ឋអាមេរិកទៅកាន់ទីក្រុងគីវ ក្នុងអំឡុងពេលសន្ទនាតាមទូរសព្ទ នៅថ្ងៃសុក្រ (ទី៤ ខែកក្កដា)។ នេះបើយោងតាមការឲ្យដឹងពីបុគ្គលដឹងពីផែនការនេះ ដែលបាននិយាយថា ប្រធានាធិបតីអ៊ុយក្រែន ក៏នឹងលើកឡើងផងដែរនូវលទ្ធភាពនៃការលក់អាវុធ នាពេលអនាគត។

គួរបញ្ជាក់ថា អ៊ុយក្រែនបានកោះអញ្ជើញការទូតជាន់ខ្ពស់អាមេរិកម្នាក់ កាលពីថ្ងៃពុធ បន្ទាប់ពីខ្លួនបានភ្ញាក់ផ្អើលនឹងការសម្រេចរបស់មន្ទីរបញ្ចកោណ ក្នុងការបញ្ឈប់ផ្តល់ប្រព័ន្ធសព្វាវុធទំនើបៗជាច្រើន។ លោក Zelenskyy បាននិងកំពុងបញ្ចុះបញ្ចូលឲ្យមានការគាំទ្រ ដើម្បីទិញប្រព័ន្ធការពារ Patriot របស់អាមេរិក ក្នុងនោះរួមទាំងអំឡុងពេលចូលរួមកិច្ចប្រជុំកំពូលអង្គការណាតូ (NATO) កាលពីសប្តាហ៍មុន ដែលលោក Trump បានពណ៌នាថា ជាព្រឹត្តិការណ៍ «ល្អណាស់»។

អ៊ុយក្រែនមានការភ្ញាក់ផ្អើល ចំពោះការផ្អាកបញ្ជូនអាវុធ ក្នុងនោះរួមទាំងអាវុធមួយចំនួនដែលឥឡូវនេះស្ថិតនៅក្នុងប្រទេសប៉ូឡូញ ខណៈដែលរុស្ស៊ីបង្កើនការវាយលុកនៅរដូវក្តៅ ដែលមានពាក់ព័ន្ធនឹងការវាយប្រហារតាមអាកាសដ៏ធំបំផុតនៃសង្គ្រាមនេះ កាលពីចុងសប្តាហ៍មុន។ លោក Zelenskyy បាននិយាយថា លោកចង់ទិញប្រព័ន្ធ Patriot ចំនួន ១០គ្រឿង ក្នុងតម្លៃ ១៥ពាន់លានដុល្លារ ដើម្បីការពារប្រឆាំងនឹងយានដ្រូន និងមីស៊ីលរបស់រុស្ស៊ី។

លោក Trump បានស្នើក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់ណាតូថា លោកនឹងពិចារណាលក់ឧបករណ៍ស្ទាក់ចាប់ Patriot ទៅទីក្រុងគីវ ប៉ុន្តែបាននិយាយថា ការផ្គត់ផ្គង់មានកម្រិតទាប។ អ្នកនាំពាក្យក្រសួងការពារជាតិលោក Sean Parnell បាននិយាយកាលពីថ្ងៃពុធថា ការផ្អាកការដឹកជញ្ជូន បានកើតឡើងបន្ទាប់ពីមាន «ការត្រួតពិនិត្យសមត្ថភាព» «ដើម្បីធានាបានថា ជំនួយយោធារបស់សហរដ្ឋអាមេរិកស្របតាមអាទិភាពការពារជាតិរបស់ប្រទេស»។

ដោយស្នើសុំមិនបញ្ចេញឈ្មោះ ដោយសារពួកគេមិនត្រូវបានអនុញ្ញាតឲ្យពិភាក្សាជាសាធារណៈនោះ បុគ្គលដែលដឹងពីកិច្ចការនេះ បាននិយាយថា ពេលវេលានៃការជួបគ្នា អាចប្រែប្រួល ។ សេតវិមាន និងប្រធានាធិបតីអ៊ុយក្រែន មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយនោះឡើយ ពាក់ព័ន្ធនឹងការសន្ទនាដែលបានគ្រោងទុកនេះ៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        31
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        53
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm