ចិនប្តេជ្ញាថា នឹងតបតយ៉ាងម៉ឺងម៉ាត់ បើកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក-វៀតណាម ប៉ះពាល់ខ្លួន

2025/07/04 02:14:07 am        147


ប្រទេសចិនបានឲ្យដឹងថា ខ្លួនកំពុងពិនិត្យមើលកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលសហរដ្ឋអាមេរិក និងវៀតណាម បានឈានដល់ ហើយនឹងឆ្លើយតបវិញ ប្រសិនបើផលប្រយោជន៍របស់ខ្លួន ត្រូវបានប៉ះពាល់ ដែលជាសញ្ញាបង្ហាញថា ភាពតានតឹង រវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ប្រឈមនឹងសភាពកាន់តែអាក្រក់ទៅៗ នៅពេលដែលកិច្ចព្រមព្រៀងជាច្រើនទៀតត្រូវបានបញ្ចប់។

អំឡុងសន្និសីទសារព័ត៌មាន នៅទីក្រុងប៉េកាំង នាថ្ងៃព្រហស្បតិ៍ (ទី៣ ខែកក្កដា) នេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោកស្រី He Yongqian បានប្រាប់ថា៖ «យើងរីករាយដែលឃើញភាគីទាំងអស់ដោះស្រាយជម្លោះពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក តាមរយៈការចរចាដោយស្មើភាពគ្នា ប៉ុន្តែប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះភាគីណាមួយដែលឈានដល់កិច្ចព្រមព្រៀង ដោយយកប្រៀបលើផលប្រយោជន៍របស់ប្រទេសចិន»។

ដោយមិនបានបញ្ជាក់លម្អិត អំពីវិធានការទាំងនោះ លោកស្រីបានបន្ថែមថា៖ «ប្រសិនបើស្ថានភាពបែបនេះកើតឡើងមែននោះ ប្រទេសចិននឹងតបតវិញយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន»។

ការអត្ថាធិប្បាយបែបនេះ គឺជាការបញ្ជាក់ឡើងវិញនូវខ្សែបន្ទាត់របស់ប្រទេសចិន ចាប់តាំងពីសហរដ្ឋអាមេរិក បានចាប់ផ្តើមធ្វើការលើកិច្ចព្រមព្រៀងមួយចំនួនជាមួយដៃគូពាណិជ្ជកម្ម ជុំវិញពិភពលោក ដែលមានគោលបំណងកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់អាមេរិក។ ហើយវាក៏កើតឡើងផងដែរបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកបានឈានដល់កិច្ចព្រមព្រៀងជាមួយវៀតណាម៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        82
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        71
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        66

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm