សម្តេចតេជោសង្ឃឹមថា នឹងមានស្ពានជំនួយពីរដ្ឋាភិបាលកូរ៉េខាងត្បូង សាងសង់ឆ្លងទន្លេមេគង្គ ពី​ភ្នំពេញ​ទៅស្វាយជ្រុំ

2022/01/03 07:21:45 pm        535

កោះកុង៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅតែដាក់ការសង្ឃឹមថា ប្រទេសកូរ៉េខាងត្បូង នឹងផ្តល់ជំនួយសាងសង់ស្ពានឆ្លងទន្លេមេគង្គ ពីភ្នំពេញ ទៅស្វាយជ្រុំ ខាងស្រុកល្វាឯម ខេត្តកណ្តាល។

សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាលបានបង្ហាញក្តីសង្ឃឹមយ៉ាងដូច្នេះ ខណៈអញ្ជើញជាអធិបតី​ដ៏ខ្ព​ង់​ខ្ពស់ក្នុង​ពិធី​បើក​ការ​ដ្ឋាន​សាងសង់ និងលើកកម្រិតគុណភាពផ្លូវ​ជា​តិ​លេខ​៤៨ តភ្ជាប់​ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង ក្នុង​ប្រវែង​១៤៨​គីឡូម៉ែ​ត្រ ដែ​ល​ប្រារព្ធ​ពិធី​បើក​ការ​ដ្ឋាន​នៅ​ស្រុកស្រែអំបិល ​ខេត្តកោះកុង នាព្រឹកថ្ងៃទី​៣ខែមករា​ឆ្នាំ​២០២២​នេះ។

ជាមួយនឹងការរំលឹកនូវ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការរវាង កម្ពុជា និង កូរ៉េ ​និងការ​ផ្តល់ជំនួយជា​បន្ត​បន្ទាប់​ពី​ភាគី​កូរ៉េ​ជូន​កម្ពុជា ជា​ពិសេសក្នុងវិបត្តិកូវីដ-១៩ ដែលមានទំនាក់ទំនងមិនដាច់ ដែល​នៅតែ​មាន​ការ​ហោះ​ហើរ​ទៅ​វិញ​ទៅមក ​សម្តេច​ក៏អរគុណចំពោះការខិតខំរបស់ភាគីទាំងពីរ​ដែល​ធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែល្អ ​បន្ថែម​​ដោយ​ថ្ងៃ​នេះ ជានិមិត្តរូបនៃ​សាមគ្គីភាព​រវាកម្ពុជា និង កូរ៉េ សម្តេចក៏សង្ឃឹមថា​ មិត្តកូរ៉េ ​នឹងបន្ត​ជួយហើយ​អ្វី​ដែល​ជាក្តី​សង្ឃឹម​យើង នឹង​មានស្ពានឆ្លងទន្លេមេគង្គពីភ្នំពេញទៅស្វាយជ្រុំ ខាងស្រុកល្វាឯម។

សូមបញ្ជាក់ថា៖ កាលពីក្នុងឆ្នាំ២០២១ នៅក្នុ​ង​កំ​ឡុងពេលអញ្ជើញ​ចុះ​ត្រួតពិនិត្យ​ពី​វ​ឌ្ឍ​ន​ភា​ព​ការ​សាងសង់​ផ្លូវល្បឿន​លឿនភ្នំពេញ​ទៅ​​ខេត្ត​ព្រះសីហនុដែល​កំពុង​សាងសង់​ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​ រដ្ឋមន្ត្រី​ក្រសួ​ងសាធា​រ​ណ​ការ​​និង​ដឹក​ជញ្ជូន​បាន​បញ្ជាក់ប្រាប់ក្រុមអ្នក​សារ​ព័ត៌មានថា៖ ស្ពាន​ឆ្ល​ងទ​ន្លេមេគង្គនៅ​ស្វាយ​ជ្រុំ​គឺ​កំពុ​ង​តែសិក្សា​ដោយ​ក្រុម​​ហ៊ុន​កូរ៉េ​ ពោល​គឺមានការឯកភាពពីមិត្តកូរ៉េ ​តាមរយៈការ​ស្នើសុំ​របស់​សម្ដេចតេជោ​ទៅប្រធានាធិបតីកូ​រ៉េស្នើសុំ​ឱ្យ​ផ្ដល់​ថវិកា​សាងសង់ស្ពាននៅ​រាជ​ធា​នីភ្នំ​ពេញ​គឺស្ពាន​នៅ​ស្វា​យ​ជ្រុំ​ដែ​ល​ជា​ស្ពា​ន​មិ​ត្តភាពកម្ពុ​ជា-​កូរ៉េ នៅភ្នំពេញ។ ​

ការ​ដែល​ស្នើសុំឡើងបែបនេះ​ដោយសារយើងមានស្ពានមិត្តភាពកម្ពុជា-ជប៉ុន​,ស្ពានមិត្តភាពកម្ពុជា-ចិនដូច្នេះកូ​រ៉េក៏​ចង់​សាង​​សង់​ស្ពានមិត្តភាព​មួយ​ដែរ។ ឥឡូវនេះ ​កូរ៉េកំពុងតែសិក្សា ​ថា​តើត្រូវសា​ង​ស​ង់​ស្ពានប្រ​ភេ​ទ​ណា​? អ​ស់​ថ​វិ​កា​ប៉ុ​ន្មា​ន?​ហើយនៅ​ពេ​ល​សិ​ក្សា​ច​​ប់​សព្វគ្រប់ ​ទើប​ដាក់​ដេញថ្លៃ ដើម្បី​ជ្រើសរើសក្រុមហ៊ុនសាងសង់​៕ អត្ថបទ៖ មុត សុទ្ធ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm