រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លើកទឹកចិត្តក្រុមហ៊ុនផលិតទុយោ ជំរុញផលិតឱ្យឆ្លើយតបការប្រើប្រាស់ក្នុងស្រុក

2025/07/04 03:46:45 am        215

ភ្នំពេញ ៖ ឯកឧត្តម ហែម វណ្ណឌី ដឹកនាំប្រតិភូក្រសួង ទស្សនា ស្វែងយល់ អំពីកិច្ចដំណើរខ្សែច្រវាក់ផលិតកម្ម ក្រុមហ៊ុនផលិតទុយោ នៅក្នុងខេត្តកំពង់ស្ពឺ ក្នុងគោលបំណងលើកទឹកចិត្តដល់ក្រុមហ៊ុន ជំរុញការផលិត និងផ្គត់ផ្គង់ ឱ្យឆ្លើយតបទៅនិងតម្រូវការប្រើប្រាស់ ក្នុងស្រុក។

​ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ នេះ បានដឹកនាំប្រតិភូក្រសួង ទស្សនាស្វែងយល់ នៅរោងចក្រ អិល ធី ខេ ជេ (ខេបូឌា) ឯ.ក ផលិតទុយោម៉ាក TCU ស្ថិតនៅក្នុងឃុំ តាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងលើកទឹកចិត្តដល់ក្រុមហ៊ុន ជំរុញផ្គត់ផ្គង់ទុយោសម្រាប់វិស័យទឹកស្អាតផង វិស័យសាធារណការ និងដឹកជញ្ជូនផង និងហេដ្ឋរចនាសម្ព័ន្ធផងដែរ ខណៈដែលកម្ពុជាកំពុងមានតម្រូវការ គឺជាទុយោដែលមាន គុណភាព ឆ្លើយតបទៅនិងសេចក្តីត្រូវការក្នុងស្រុក និងបានកំពុងចូលរួមក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងថា កម្ពុជាកំពុងអភិវឌ្ឍ ដោយយើងត្រូវការផលិតផលទុយោដែលមានគុណភាពខ្ពស់កាន់តែច្រើនបន្ថែមទៀត ដើម្បីសម្រេចគោលដៅឆ្នាំ២០៣០ ។ បញ្ហានេះ ក្រុមហ៊ុនមានឱកាសច្រើនក្នុងការពង្រីកចំណែកទីផ្សាររបស់ខ្លួន និង សូមសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសមស្រប សម្រាប់ប្រតិបត្តិករទឹកឯកជន ក្នុងការទិញទុយោ ដែលមានគុណភាពខ្ពស់ទៅប្រើប្រាស់។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យ TCU រួមចំណែកអភិវឌ្ឍស្តង់ដាកម្ពុជា សម្រាប់ទុយោទឹកស្អាត ដោយសហការជាមួយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ឯកឧត្តមបានណែនាំបន្ថែម ដោយជំរុញឱ្យរៀបចំកម្មវិធីទស្សនកិច្ចសិក្សា កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងខិតខំស្វែងរកឱកាសដើម្បីនាំចេញ ខណៈដែលវិស័យឡូជីស្ទីកកម្ពុជា កំពុងមានភាព ប្រសើរឡើង។

ចំណែកតំណាងក្រុមហ៊ុន បានបង្ហាញឆន្ទៈ សហការជាមួយគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើការបង្កើតស្តង់ដាទុយោ និងលើកកម្ពស់សមត្ថភាពធ្វើតេស្តទុយោរបស់មន្ទីរពិសោធន៍។ លើសពីនេះ ក្រុមហ៊ុនក៏បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការផ្តល់ឧបករណ៍មន្ទីរពិសោធន៍ជូនដល់ក្រសួង ដើម្បីពង្រឹងប្រព័ន្ធ វិញ្ញាបនបត្រកម្ម ស្តង់ដាជាតិនិងជំរុញការនាំចេញផលិតផលទុយោនាពេលអនាគត។

លោក នួន សុភ័ណ្ឌ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពង់ស្ពឺ លើកឡើងឱ្យដឹងថា រោងចក្រ អិល ធី ខេ ជេ (ខេបូឌា) ឯ.ក បានធ្វើការវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺច្រើនឆ្នាំមកហើយ ដោយរោងចក្រមួយនេះបាន ដំណើរការផលិតកម្មរបស់ខ្លួនប្រព្រិត្តទៅដោយរលូន និងជាក្រុមហ៊ុនផលិតទុយោដែលមានគុណភាពខ្ពស់ ហើយរោងចក្រនេះពិតជា មានសារៈសំខាន់ណាស់សម្រាប់កម្ពុជា និងបានកំពុងឆ្លើយតបតម្រូវការក្នុងស្រុក ក្នុងនោះក្រៅពីការផ្គត់ ផ្គង់ទុយោដល់ប្រតិបត្តិករ ទឹកស្អាតក្នុងខេត្ត រោងចក្រមួយនេះក៏បានចែកចាយទៅតាមបណ្តាលខេត្តផ្សេងៗផងដែរ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        151
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        133
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm