ក្រុមហាម៉ាស ចង់បានការធានាក្នុងបទឈប់បាញ់ ខណៈមនុស្សរាប់សិបនាក់បន្តស្លាប់ ក្នុងសង្រ្គាមហ្កាហ្សា

2025/07/04 03:34:00 pm        123

ប្រភពស្និទ្ធនឹងក្រុមសកម្មប្រយុទ្ធមួយនេះបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៣ កក្កដា) ថា ក្រុមហាម៉ាស កំពុងស្វះស្វែងរកការធានាថា សំណើបទឈប់បាញ់ថ្មីដែលគាំទ្រដោយសហរដ្ឋអាមេរិកសម្រាប់តំបន់ហ្កាហ្សា នឹងនាំទៅដល់ការបញ្ចប់សង្គ្រាមជាអចិន្រ្តៃយ៍ ខណៈដែលក្រុមគ្រូពេទ្យបាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល នៅទូទាំងទឹកដីប៉ាឡេស្ទីនដ៏តូចចង្អៀតមួយនេះ បានបន្តសម្លាប់មនុស្សរាប់សិបនាក់។

ក្រុមមន្ត្រីអ៊ីស្រាអែលនិយាយថា ក្ដីរំពឹងសម្រាប់ការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ និងចំណាប់ថ្នូរបានលេចចេញជារូបរាងកាន់តែច្បាស់ហើយ រយៈពេលជិត ២១ខែ ចាប់តាំងពីសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានផ្ទុះឡើង។ កាលថ្ងៃអង្គារសប្ដាហ៍នេះ ប្រធានាធិបតីអាមេរិក លោក Donald Trump និយាយថា អ៊ីស្រាអែលបានទទួលយកលក្ខខណ្ឌចាំបាច់ដើម្បីបញ្ចប់បទឈប់បាញ់រយៈពេល ៦០ថ្ងៃជាមួយក្រុមហាម៉ាសហើយ ហើយអំឡុងពេលនោះភាគីនានានឹងធ្វើការដើម្បីបញ្ចប់សង្គ្រាម។

ប្រភពជិតស្និទ្ធនឹងក្រុមនេះបាននិយាយថា ក្រុមហាម៉ាស ចង់បានការធានាឱ្យច្បាស់លាស់ថាបទឈប់បាញ់នោះនឹងនាំទៅដល់ការបញ្ចប់សង្គ្រាមពិតប្រាកដ ខណៈមន្ត្រីអ៊ីស្រាអែលពីររូបនិយាយថា ចំណុចខ្លឹមសារលម្អិតទាំងនោះមិនទាន់សម្រេចចុងក្រោយនៅឡើយទេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅព្រឹកព្រលឹមថ្ងៃសុក្រ (០៤ កក្កដា) នេះ ក្រុមហាម៉ាស និយាយថា ខ្លួនកំពុងពិភាក្សាលើសំណើបទឈប់បាញ់ជាមួយក្រុមបក្សពួកប៉ាឡេស្ទីនផ្សេងទៀត ហើយនឹងបញ្ជូនការឆ្លើយតបរបស់ខ្លួនទៅកាន់អ្នកសម្រុះសម្រួលនៅពេលដែលកិច្ចពិភាក្សាទាំងនោះបានបញ្ចប់៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        64
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        60
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm