ប្រធានាធិបតីកូឡុំប៊ីនិយាយទៅកាន់លោក Trump ថា កូឡុំប៊ីពុំមែនជាសត្រូវទេ

2025/07/04 07:30:31 pm        141

សត្រូវពុំមែនជាប្រទេសកូឡុំប៊ីទេ នេះជាការឆ្លើយតបរបស់ប្រធានាធិបតីប្រទេសកូឡុំប៊ី លោក Gustavo Petro កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីសហរដ្ឋអាមេរិកបានកោះហៅត្រឡប់ទៅវិញអ្នកការទូតជាន់ខ្ពស់របស់ខ្លួនពីស្ថានទូតអាមេរិកក្នុងទីក្រុងបូហ្គោតា ប្រទេសកូឡំប៊ី។

ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា តាមដែលចោទប្រកាន់ វាហួសពីសេចក្តីថ្លែងការណ៍ដែលបានធ្វើឡើងក្នុងកម្រិតខ្ពស់របស់រដ្ឋាភិបាលប្រទេសកូឡុំប៊ី ដែលបានជំរុញឱ្យប្រទេសអាមេរិកខាងត្បូងមួយនេះ កោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅសហរដ្ឋអាមេរិកត្រឡប់ទៅវិញ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានកោះហៅត្រឡប់ទៅវិញភារធារីទទួលបន្ទុកបណ្តោះអាសន្ន លោក John McNamara «សម្រាប់ការពិគ្រោះយោបល់បន្ទាន់ បន្ទាប់ពីមានសេចក្តីថ្លែងការណ៍គ្មានមូលដ្ឋាន និងមានកំហុសឆ្គងក្នុងកម្រិតខ្ពស់បំផុតរបស់រដ្ឋាភិបាលប្រទេសកូឡុំប៊ី។

បន្ថែមលើការកោះហៅទៅវិញនៃភារធារី សហរដ្ឋអាមេរិកកំពុងបន្តវិធានការណ៍ផ្សេងទៀត ដើម្បីបញ្ជាក់យ៉ាងច្បាស់អំពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពបច្ចុប្បន្ននៃទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរ។

កាលពីខែមករា លោក Trump និង លោក Petro បានប៉ះទង្គិចពាក្យសម្តីគ្នាជុំវិញការបដិសេធរបស់ប្រទេសកូឡុំប៊ី ក្នុងការទទួលយកយន្តហោះយោធាដឹកជនអន្តោប្រវេសន៍ដែលត្រូវបាននិរទេស ជំរុញឱ្យ លោក Trump គំរាមដំឡើងពន្ធនិងដាក់ទណ្ឌកម្ម។ ប៉ុន្តែប្រទេសទាំងពីរអាចដកខ្លួនថយពីមាត់ជ្រោះនៃសង្គ្រាមពាណិជ្ជកម្ម និងបានទម្លាយភាពទាល់ច្រក។

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        21
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        15
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        21

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm