លោក​ Fauci ព្រមាន​ពី​គ្រោះ​ថ្នាក់​នៃ​ការ​កើន​ឡើង​ការ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​​ដោយសារ​ករណី COVID-19 ដ៏​ច្រើន​

2022/01/03 09:28:52 pm        498

​អាមេរិក៖ អ្នក​ជំនាញ​ខាង​ជំងឺឆ្លង​ជាន់ខ្ពស់​របស់​សហរដ្ឋ​អាមេរិកលោក Anthony Fauci បាន​និយាយថា វា​នៅតែមាន​គ្រោះថ្នាក់​នៃ​ការកើនឡើង​ចំនួន​អ្នកជំងឺ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ដោយសារតែ​ករណីឆ្លង​វីរុស​កូ​រ៉ូ​ណា​ដ៏​ច្រើន ទោះបីជា​ទិន្នន័យ​ដំបូង​បង្ហាញថា វីរុស ​COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី Omicron មិនសូវ​ធ្ងន់ធ្ងរ​ក៏ដោយ​។

​លោក ​Fauci​ បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​កាលពី​ថ្ងៃអាទិត្យ​ជាមួយ CNN ថា​ ការលំបាក​តែមួយគត់​គឺថា​ ប្រសិនបើ​អ្នកមានករណី​ឆ្លង​ច្រើន ទោះបីជា​អត្រា​នៃ​ការចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ដោយសារ​ការឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ទាប​ជាងវីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta ក៏ដោយក៏​នៅតែមានគ្រោះថ្នាក់​ ដែល​នឹង​មានការ​កើនឡើង​ចំនួន​អ្នក​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ដែល​អាចដាក់​បន្ទុក​ធ្ងន់​លើ​ប្រព័ន្ធ​ថែទាំ​សុខភាព។ ​យោងតាម​ទិន្នន័យ​ពី​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​សហរដ្ឋអាមេរិក (CDC) វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា​ មាន​ចំនួន ៥៨.៦% នៃ​វីរុស​កូ​រ៉ូ​ណាប​ម្លែ​ង​ខ្លួន​ថ្មី​នានា ដែល​កំពុង​ចរាចរ​នៅក្នុង​សហរដ្ឋអាមេរិក​គិត​ត្រឹម​ថ្ងៃទី២៥ ខែធ្នូ។

​ការមកដល់​ភ្លាមៗ​នៃ​វត្តមាន​របស់​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី ​Omicron បាន​នាំ​ឲ្យ​មានការ​បង្កើត​កំណត់ត្រា​ករណី​ឆ្លង​ក្នុងប្រទេស​នានា​ជុំវិញ​ពិភព​លោក និង​បង្ខំ​ឲ្យ​កាត់បន្ថយ និង​លុបចោល​សកម្មភាព​ពិធីបុណ្យ​ចូលឆ្នាំថ្មីនៅ​ជុំវិញ​ពិភពលោក​។ ក្រុមមន្ត្រី​សហរដ្ឋអាមេរិកបាន​កត់ត្រា​ករណី​ឆ្លង​ថ្មី​នៃ​វីរុស​កូ​រ៉ូ​ណាយ៉ាងហោចណាស់ ៣៤៦,៨៦៩នាក់កាលពី​ថ្ងៃ​សៅរ៍ នេះ​បើ​យោងតាម​សារព័ត៌មាន Reuters។ ​យោងតាម​សារព័ត៌មាន ​Worldometer គិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ​នេះ សហរដ្ឋអាមេរិកមាន​ករណី​ឆ្លង​វីរុស​ COVID-19 សរុប​ចំនួន ៥៦,១៤២,១៧៥នាក់ និងស្លាប់ ៨៤៧,៤០៨នាក់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        115
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        153
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm