លោក Trump រំពឹងថា ក្រុមហាម៉ាសនឹងសម្រេចចិត្តក្នុងពេល ២៤ម៉ោង លើសំណើសន្តិភាព "ចុងក្រោយ"

2025/07/04 01:45:53 pm        431

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយនៅក្នុងថ្ងៃសុក្រ (០៤ កក្កដា) នេះថា ពិភពលោកប្រហែលជាអាចដឹងក្នុងរយៈពេល ២៤ម៉ោងបន្ទាប់ ថាតើក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស យល់ព្រមទទួលយកនូវអ្វីដែលលោកបានហៅថាជា "សំណើចុងក្រោយ" សម្រាប់បទឈប់បាញ់អ៊ីស្រាអែល-ហាម៉ាស នៅតំបន់ហ្កាហ្សាដែរឬយ៉ាងណា។

លោកប្រធានាធិបតីរូបនេះក៏បាននិយាយផងដែរថា លោកបានពិភាក្សាជាមួយអារ៉ាប៊ីសាអ៊ូឌីត អំពីការពង្រីកកិច្ចព្រមព្រៀងអាប្រាហាម ដែលជាកិច្ចព្រមព្រៀងស្តីពីការធ្វើប្រក្រតីភាពនៃទំនាក់ទំនង ដែលរដ្ឋបាលរបស់លោកបានចរចាជាយូរមកហើយរវាងអ៊ីស្រាអែល និងបណ្ដាប្រទេសឈូងសមុទ្រមួយចំនួន ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក។

លោក Trump បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា អ៊ីស្រាអែលបានទទួលយកលក្ខខណ្ឌដែលត្រូវការដើម្បីសម្រេចបទឈប់បាញ់រយៈពេល ៦០ថ្ងៃជាមួយក្រុមហាម៉ាសរួចហើយ ដោយអំឡុងពេលនោះ ភាគីនានានឹងធ្វើការបន្តដើម្បីបញ្ចប់សង្រ្គាម។ នៅពេលត្រូវសាកសួរនៅថ្ងៃសុក្រនេះថាតើក្រុមហាម៉ាស យល់ព្រមលើក្របខណ្ឌកិច្ចព្រមព្រៀងបទឈប់បាញ់ចុងក្រោយឬក៏អត់ លោក Trump ឆ្លើយថា "គ្រប់គ្នាកំពុងរង់ចាំមើល ហើយនឹងអាចដឹងក្នុងពេល ២៤ម៉ោងខាងមុខ"។

ប្រភពស្និទ្ធនឹងក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមអ៊ីស្លាមនិយមមួយនេះចង់បានការធានាថា សំណើបទឈប់បាញ់ថ្មីដែលគាំទ្រដោយសហរដ្ឋអាមេរិកនោះ នឹងនាំទៅដល់ការបញ្ចប់សង្គ្រាមរបស់អ៊ីស្រាអែល នៅដែនដីហ្កាហ្សា ជាអចិន្រ្តៃយ៍៕


អត្ថបទដែលទាក់ទង

ប្រភព៖ អឺរ៉ុបបារម្ភថា ផែនការរបស់លោក Trump ពាក់ព័ន្ធអ៊ុយក្រែន ផ្ដល់ផលចំណេញដល់រុស្ស៊ីស្ងាត់ៗ
2025/12/13 06:58:11 pm        2
អ្នកស្លាប់ដោយសារទឹកជំនន់នៅឥណ្ឌូនេស៊ី លើស ១.០០០នាក់ ខណៈអាជ្ញាធរជួបការលំបាក ក្នុងកិច្ចប្រឹងប្រែងសង្គ្រោះ
2025/12/13 06:54:58 pm        2
ការបាញ់ស្រោចដោយយានដ្រូន និងមីស៊ីលរបស់រុស្ស៊ី ផ្ដាច់ចរន្តអគ្គិសនី នៅតំបន់ Odesa និង Mykolaiv
2025/12/13 06:53:10 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផលប៉ះពាល់លើតំបន់ស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានថៃ ចាប់ពីម៉ោង១ ដល់ម៉ោង ៦ល្ងាចនេះ

2025/12/13 08:32:58 pm
​ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម កោតសរសើរអាជ្ញាធរខេត្តបន្ទាយមានជ័យដែលខិតខំដោះស្រាយស្បៀង និងសម្ភារៈជូនភៀសសឹក
2025/12/13 07:58:37 pm
​ប្រភព៖ អឺរ៉ុបបារម្ភថា ផែនការរបស់លោក Trump ពាក់ព័ន្ធអ៊ុយក្រែន ផ្ដល់ផលចំណេញដល់រុស្ស៊ីស្ងាត់ៗ
2025/12/13 06:58:11 pm
​អ្នកស្លាប់ដោយសារទឹកជំនន់នៅឥណ្ឌូនេស៊ី លើស ១.០០០នាក់ ខណៈអាជ្ញាធរជួបការលំបាក ក្នុងកិច្ចប្រឹងប្រែងសង្គ្រោះ
2025/12/13 06:54:58 pm
​ការបាញ់ស្រោចដោយយានដ្រូន និងមីស៊ីលរបស់រុស្ស៊ី ផ្ដាច់ចរន្តអគ្គិសនី នៅតំបន់ Odesa និង Mykolaiv
2025/12/13 06:53:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/13 09:30:27 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/13 05:27:14 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/12/11 02:59:21 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am