អេហ្ស៊ីបអំពាវនាវឲ្យបញ្ចប់ការឈ្លានពានរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា និង West Bank

2025/07/04 10:12:07 pm        61

រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឲ្យបញ្ចប់ការឈ្លានពានរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប និងវេសបែង (West Bank) ដោយជំរុញឲ្យសហគមន៍អន្តរជាតិទទួលបន្ទុករបស់ខ្លួន ចំពេលមានស្ថានភាពកាន់តែអាក្រក់ឡើង នៅក្នុងទឹកដីប៉ាឡេស្ទីន។

លោក Abdelatty បានធ្វើការអត្ថាធិប្បាយនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីបារាំងរបស់ខ្លួន គឺលោក Jean-Noel Barrot ក្នុងអំឡុងពេលដែលពួកគេបានពិភាក្សាអំពីស្ថានភាព នៅតំបន់ហ្កាហ្សា និងវេសបែង ក៏ដូចជាបទឈប់បាញ់អ៊ីស្រាអែល និងអ៊ីរ៉ង់ដែលកំពុងបន្ត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអេហ្ស៊ីប។

លោក Abdelatty បានធ្វើបច្ចុប្បន្នភាពជូនលោក Barrot អំពីកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តរបស់ប្រទេសអេហ្ស៊ីប ដើម្បីទទួលបានបទឈប់បាញ់នៅតំបន់ហ្កាហ្សា ធានាលំហូរនៃជំនួយមនុស្សធម៌ និងរៀបចំសម្រាប់សន្និសីទអន្តរជាតិស្តីពីការស្តារឡើងវិញ និងការកសាងឡើងវិញនៅដំណាក់កាលដំបូង នៅក្នុងដែនដីនេះ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា រដ្ឋមន្ត្រីអេហ្ស៊ីបក៏បានព្រមានអំពីស្ថានភាពកាន់តែយ៉ាប់យ៉ឺន នៅតំបន់ វេបែង ចំពេលមានការបន្តការវាយឆ្មក់របស់យោធាអ៊ីស្រាអែល ការចាប់ខ្លួន និងការពង្រីកការតាំងទីលំនៅខុសច្បាប់។

លោកបានបញ្ជាក់ឡើងវិញនូវការអំពាវនាវរបស់ប្រទេសអេហ្ស៊ីបឲ្យមានដំណោះស្រាយដ៏ត្រឹមត្រូវ និងយូរអង្វែង ចំពោះបុព្វហេតុប៉ាឡេស្ទីន តាមរយៈការអនុវត្តដំណោះស្រាយរដ្ឋពីរ និងការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ នៅតាមបណ្តោយព្រំដែន ដែលមានតាំងពីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៦៧ ដោយមានទីក្រុងហ្ស៊េរុយសាឡឹមខាងកើត ជារដ្ឋធានីរបស់ខ្លួន។

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        279
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        278
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        270

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm