មេដឹកនាំ​កូរ៉េខាងត្បូង​សន្យា​ជំរុញ​កូរ៉េខាងជើង​ឈាន​ទៅ​រក​សន្តិភាព​មុន​ផុត​អាណត្តិ​

2022/01/03 03:25:19 pm        815

​កូរ៉េខាងត្បូង​៖ នៅ​ថ្ងៃ​ចន្ទ​នេះលោក​ប្រធានាធិបតី​កូរ៉េខាងត្បូង Moon Jae-in បាន​សន្យា​ប្រើ​ខែ​ចុង​ក្រោយ​នៃ​ការ​កាន់​តំណែង​របស់​លោក ជំរុញ​ឲ្យ​មាន​របកគំហើញ​ការទូតជាមួយ​កូរ៉េខាងជើង ទោះបីជា​មាន​ភាព​ស្ងៀមស្ងាត់​ពី​ទីក្រុង​ព្យុងយ៉ាងជុំវិញ​បំណង​របស់​លោក ​សម្រាប់​ការប្រកាស​សន្តិភាព​រវាង​ប្រទេស​បងប្អូន​ទាំង​២ ក៏ដោយ​។

​លោក Moon បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​ឆ្នាំ​ថ្មី​ចុង​ក្រោយ​របស់​លោកមុន​ពេល​អាណត្តិ ​៥​ឆ្នាំ​របស់​លោក​នឹង​ត្រូវ​បញ្ចប់​នៅ​ដំណាច់​ខែ​ឧសភា​ថា រដ្ឋាភិបាល​នឹង​ស្វែងរក​ប្រក្រតី​ភាព​នៃ​ទំនាក់ទំនង​អន្តរ​កូរ៉េ និងវិថី​គ្មាន​ពេល​បក​ក្រោយ​ឈោង​ចាប់​សន្តិភាព​ឲ្យ​បាន។ លោក​សង្ឃឹមថា កិច្ច​ខិតខំ​ប្រឹង​ប្រែង​សម្រាប់​សន្ទនា​នេះនឹង​បន្ត​នៅ​ក្នុង​រដ្ឋបាល​ថ្មី​បន្ទាប់​ទៀត​ផង​ដែរ​។ ​នៅ​ក្នុង​សុន្ទរកថា​ឆ្លង​ឆ្នាំ​ថ្មី​របស់​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un ពុំបាន​និយាយ​ពី​ការ​អំពាវនាវ​របស់​លោក Moon សម្រាប់​ការប្រកាស​ជា​ផ្លូវការ​នូវ​ការ​បញ្ចប់​សង្គ្រាម​កូរ៉េ​ចន្លោះ​ពី​ឆ្នាំ១៩៥០ ដល់​ឆ្នាំ១៩៥៣ ឬ​ការចរចា​រំសាយ​នុយក្លេអ៊ែរដែល​កំពុង​ជាប់​គាំង​ជាមួយ​សហរដ្ឋ​អាមេរិក​ទេ​។​

​លោក Moon បាន​រៀប​ចំ​ឲ្យ​មាន​កិច្ចប្រជុំ​កំពូល​ជាច្រើនលើក រួម​ទាំង​ជំនួប​ម្ដង​នៅ​ក្នុង​ទីក្រុង Pyongyang អំឡុង​ការចរចា​ឆ្នាំ២០១៨ ​និង២០១៩ មុន​ពេល​ការចរចា​បាន​ជាប់​គាំង ស្រប​ពេល​កិច្ច​ព្រមព្រៀង​នានា​ជុំវិញ​ការ​ទាមទារ​ជា​អន្តរជាតិ ឲ្យ​កូរ៉េខាងជើង​បោះបង់ចោល​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ និង​ការ​អំពាវនាវ​របស់​ទីក្រុង Pyongyang ដល់​ទី​ក្រុង Washington និង Seoul បន្ធូរបន្ថយ​ទណ្ឌកម្ម និង​ទម្លាក់​ចោល​គោលនយោបាយ​អរិភាព​នានា​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        140
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        181
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm