ពលរដ្ឋតាមជនបទក្នុងខេត្តកំពង់ឆ្នាំង កំពុងរីករាយនឹងការទទួលផ្លូវល្អធ្វើដំណើរ និងការប្រកបរបរចិញ្ចឹមជីវិត

2025/07/04 03:45:53 pm        184

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋរស់នៅតាមទីជនបទ ខេត្តកំពង់ឆ្នាំង កំពុងមានការសប្បាយរីករាយ និងថ្លែងអំណរគុណ ដល់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបាននិងខិតខំជួសជុលកែលម្អផ្លូវនានា ឲ្យបានធ្វើដំណើរកាន់តែងាយស្រួល ហើយពេលទៅណាមកណា ដើម្បីប្រកបរបរចិញ្ចឹមជីវិត ក៏បានឆាប់រហ័ស និងសុវត្ថិភាពជាងមុន ទាំងរដូវប្រាំង និងរដូវវស្សា ។

ប្រជាពលរដ្ឋរស់នៅស្រុកទឹកផុស និងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង លើកឡើងថា ការអភិវឌ្ឍផ្លូវឲ្យកាន់តែធ្វើដំណើរស្រួលជាងមុននេះ បានឆ្លើយតបទៅនឹងតម្រូវការចាំបាច់​របស់ពួកគាត់ ដែលជាប្រជាពលរដ្ឋនៅតាមទីជនបទ ជាពិសេស ធ្វើឲ្យស្រួលនាំកសិផល​ទៅកាន់ទីផ្សារ កូនចៅទៅរៀនក៏ស្រួល សុវត្ថិភាព ហើយពេលឈឺថ្កាត់ម្ដងៗ ទៅពេទ្យក៏លឿនជាងមុន ។

ពួកគាត់ បានបន្តថា ការអភិវឌ្ឍនេះ ពិតជាចំនូវអ្វីដែលពួកគាត់ចង់បាន ព្រោះកាលណាមាន​ផ្លូវល្អធ្វើដំណើរ បានជួយកាត់បន្ថយការចំណាយពេលវេលា និងថវិកាក្នុងការធ្វើដំណើរ ហើយពួកគាត់ក៏បានជឿជាក់ថា រាជរដ្ឋាភិបាលក៏នឹងបន្តអភិវឌ្ឍន៍ភូមិដ្ឋាននានា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។

ក្នុងឱកាសតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យ និងវាយតម្លៃដំណាក់កាលទី១ លើការងារថែទាំជាប្រចាំផ្លូវចំនួន ១០ខ្សែ ជាប្រភេទផ្លូវក្រាលកៅស៊ូ DBST ស្ថិតក្នុងស្រុករលាប្អៀរ ស្រុកទឹកផុស និងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា ផ្លូវគឺជាសរសៃរឈាមដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងប្រជាពលរដ្ឋរស់ ទាំងនៅក្នុងទីក្រុង និងទីជនបទ ។

ឯកឧត្តមបានបន្តថា ដោយមើលឃើញពីសារប្រយោជន៍ នៃផ្លូវជនបទនេះហើយ ទើបក្នុងនាម​ជាសេនាធិការរបស់រាជរដ្ឋាភិបាល គឺក្រសួងអភិវឌ្ឍន៍ជនបទ កំពុងខិតខំធ្វើយ៉ាងណា​ប្រែក្លាយផ្លូវនៅទីជនបទនានា ពីផ្លូវដី ទៅជាផ្លូវក្រាលកៅស៊ូ ចាក់បេង និងក្រាលគ្រួសក្រហម រួមជាមួយនឹងការកសាងនូវស្ពាន ឬសំណង់សិល្បៈការផ្សេងៗ ដើម្បីជាប្រយោជន៍ដល់ពលរដ្ឋនៅទីជនបទ ។

ជាមួយនេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមរួមគ្នាថែទាំផ្លូវនានា ដែលរាជរដ្ឋាភិបាលបានខិតខំអភិវឌ្ឍ និងចំណាយថវិកាដ៏ច្រើន ដើម្បីកសាងឡើង តាមរយៈការមិននាំគ្នាកាប់គាស់ ចាក់ដីផ្ទះខ្ពស់ជាងផ្លូវ ឬដឹកលើសទម្ងន់ជាដើម ៕អត្ថបទ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់កំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជា ០១បប របស់រាជរដ្ឋាភិបាល
2025/07/17 07:13:25 pm        1
ឯកឧត្តម ស៊ុន ចាន់ថុល៖ ពន្ធ ៣៦% ដែលអាមេរិកដាក់មកកម្ពុជា មិនមែនជាពន្ធបដិការចុងក្រោយនោះទេ
2025/07/17 06:41:06 pm        1
ឯកឧត្តម ឃឹម ហ្វីណង់៖ផ្លែទុរេនស្រស់កម្ពុជាជើងដំបូងជាង១៧តោន ត្រូវបាននាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន ខណៈទុរេន៣កុងតឺន័រទៀតត្រៀមនាំចេញបន្ថែមសប្តាហ៍ក្រោយ
2025/07/17 06:35:04 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេបញ្ជាការជាន់ខ្ពស់ណាតូ៖ ប្រព័ន្ធការពារដែនអាកាស Patriot នឹងទៅដល់ទីក្រុងគីវយ៉ាងលឿនតាមដែលអាច

2025/07/17 07:18:09 pm
​អាហ្វ្រិកខាងត្បូងជំរុញឲ្យមានការរួបរួម ខណៈកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ G20 ចាប់ផ្តើមក្រោមស្រមោលពាណិជ្ជកម្ម
2025/07/17 07:17:31 pm
​គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់កំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជា ០១បប របស់រាជរដ្ឋាភិបាល
2025/07/17 07:13:25 pm
​សមាជិកសភាប្រាប់ថា សភាអ៊ុយក្រែន អនុម័តតែងតាំងនាយករដ្ឋមន្ត្រីថ្មី
2025/07/17 06:58:26 pm
​អឺរ៉ុបទទួលបន្ទុកហិរញ្ញវត្ថុសម្រាប់សង្រ្គាមអ៊ុយក្រែន នឹងធ្វើឲ្យរុស្ស៊ីខឹងសម្បារ
2025/07/17 06:57:32 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/07/15 07:27:03 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/06/06 03:40:13 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/07/10 01:19:54 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/07/16 07:27:47 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/07/10 04:01:15 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am