នគរបាល៖ មនុស្សយ៉ាងតិច ៥នាក់ ស្លាប់ក្នុងហេតុការណ៍បាក់រលំអគារនៅប៉ាគីស្ថាន

2025/07/05 12:38:15 am        109

នគរបាលបានឲ្យដឹងថា ការបាក់រលំអគារ នៅប្រទេសប៉ាគីស្ថាន នាថ្ងៃសុក្រ (ទី៤ ខែកក្កដា) បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៥នាក់ស្លាប់ និង ៦នាក់រងរបួស ខណៈដែលជនរងគ្រោះច្រើននាក់ទៀត បានជាប់នៅក្រោមគំនរបាក់បែក។

អ្នកជួយសង្គ្រោះ និងអ្នកស្រុក នៅក្នុងទីក្រុងកំពង់ផែដ៏ធំ Karachi បានជួយធ្វើការ ដើម្បីទាញមនុស្សចេញពីគំនរបាក់បែក បន្ទាប់ពីមានឧបទ្ទវហេតុនៅម៉ោងប្រហែល ១០:១០ព្រឹក ម៉ោងក្រុងស្រុក (ត្រូវម៉ោង ៥:១០នាទី ម៉ោងសកល) ។

មន្ត្រីនគរបាលជាន់ខ្ពស់ លោក Arif Aziz បានប្រាប់សារព័ត៌មាន AFP ថា៖ «រហូតមកដល់ពេលនេះ យើងបានទាញយកសពមនុស្សចំនួន ៥នាក់ និងអ្នករបួស ៦នាក់ហើយ»។ លោកបានបន្ថែមថា មានមនុស្សរហូតដល់ ១០០នាក់ បានរស់នៅក្នុងអគារនោះ។

ចំណែកលោក Saad Edhi ពីមូលនិធិសុខុមាលភាព Edhi ដែលកំពុងដឹកនាំប្រតិបត្តិការជួយសង្គ្រោះ បានប្រាប់សារព័ត៌មាន AFP ថា អាចមាន «មនុស្សយ៉ាងហោចណាស់ពី ៨ ទៅ ១០នាក់ទៀត នៅតែជាប់ក្រោមអគារបាក់រលំនេះ» ដោយពណ៌នាថា វាគឺជា «អគារចាស់ទ្រុឌទ្រោម»។ លោកបានដាក់ចំនួនអ្នកស្លាប់ ៤នាក់។

គួរបញ្ជាក់ថា ការបាក់ធ្លាក់ដំបូល និងបាក់រលំអគារ គឺមិនមែនជារឿងប្លែកនោះឡើយ នៅទូទាំងប្រទេសប៉ាគីស្ថាន ដែលភាគច្រើនដោយសារតែស្តង់ដារសុវត្ថិភាពមិនល្អ និងសម្ភារៈសំណង់មិនមានគុណភាព នៅក្នុងប្រទេសអាស៊ីខាងត្បូងមានប្រជាជនជាង ២៤០លាននាក់នេះ។

ប៉ុន្តែទីក្រុង Karachi ដែលមានប្រជាជនរស់នៅជាង 20 លាននាក់ ល្បីល្បាញជាពិសេស ដោយសារការសាងសង់សំណង់មិនមានគុណភាពល្អ ការពង្រីកការសាងសង់ខុសច្បាប់ ហេដ្ឋារចនាសម្ព័ន្ធចាស់ៗ ភាពចង្អៀតណែន និងកង្វះការអនុវត្តច្បាប់សាងសង់អគារ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        86
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        130
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm