សារព័ត៌មានក្នុងស្រុករាយការណ៍ថា មនុស្សយ៉ាងហោច ២០នាក់ រងរបួស រួមទាំងនគរបាល ៨នាក់ និងភ្នាក់ងារពន្លត់អគ្គិភ័យម្នាក់ ក្នុងនោះមនុស្ស ៣នាក់ រលាកធ្ងន់ធ្ងរ ក្រោយស្ថានីយហ្គាសផ្ទុះនាថ្ងៃសុក្រនេះ នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ។
ការផ្ទុះដ៏ខ្លាំងក្លាមួយនៅស្ថានីយចែកចាយហ្គាស ប្រេងម៉ាស៊ូត ស្ថិតក្នុងសង្កាត់ Via dei Gordiani ត្រូវបានគេឮនៅក្នុងរដ្ឋធានីប្រទេសអ៊ីតាលីមួយនេះ ។
គេហទំព័រព័ត៌មានក្នុងស្រុក Roma Today បានចុះផ្សាយរូបថតសន្លឹកឃើញសំណុំផ្សែងដ៏ធំ និងអណ្តាតភ្លើងពីលើស្ថានីយហ្គាស ។

ទីភ្នាក់ងារដឹកជញ្ជូនសាធារណៈ Atac របស់ទីក្រុងរ៉ូម និយាយថា ពួកគេបានបិទស្ថានីយប្រេងក្បែរគ្នា Teano បន្ទាប់ពីទទួលបានការណែនាំពីក្រុមនគរបាល ។
ប្រជាពលរដ្ឋដែលត្រូវបានធ្វើបទសម្ភាសន៍ដោយសារព័ត៌មានក្នុងស្រុក និយាយថា ការផ្ទុះនេះ ពិតជាឮសំឡេងខ្លាំងណាស់ ហើយកម្លាំងរបស់វាបានវាយប្រហារអគារជិតខាង ដូចជារញ្ជួយដីអញ្ចឹងដែរ ។
ដោយឡែក សម្តេចប៉ាប Leo XIV មានព្រះបន្ទូលថា ព្រះអង្គសូមបួងសួងដល់អ្នកដែលរងផលប៉ះពាល់ដោយសារការផ្ទុះនេះ ។
ខណៈពេលនោះដែរ នាយករដ្ឋមន្រ្តីអ៊ីតាលីលោកស្រី Giorgia Meloni និយាយថា លោកស្រីកំពុងតាមដានយ៉ាងដិតដល់ដំណើរវិវត្តន៍ចុងក្រោយនៃឧបទ្ទេវហេតុនេះ ៕


