អ្នកការទូតកូរ៉េខាងជើង៖ អាមេរិកបង្កការគំរាមកំហែងតាមអ៊ីនធឺណិតដល់ប្រទេសផ្សេងៗទៀត

2025/07/05 01:12:21 am        98

ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ បានរាយការណ៍ថា អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយថា សហរដ្ឋអាមេរិក កំពុងបង្កើតការគំរាមកំហែងតាមអ៊ីនធឺណិតប្រឆាំងនឹងរដ្ឋដែលមានអធិបតេយ្យភាពផ្សេងទៀត រួមទាំងទីក្រុងព្យុងយ៉ាងផងដែរ។

នៅចុងខែមិថុនា អាជ្ញាធរអាមេរិក បានចោទប្រកាន់ពលរដ្ឋកូរ៉េខាងជើង ៤នាក់ពី បទលួចរូបិយប័ណ្ណគ្រីបតូ ហើយដាក់ពួកគេ នៅក្នុងបញ្ជីស្វែងរកចាប់ខ្លួន។ ក្រសួងការបរទេស បានហៅការចោទប្រកាន់ទាំងនេះ ថាជាការបង្ហាញមួយទៀតនៃអរិភាពរបស់ទីក្រុងវ៉ាស៊ីនតោនថា ជា«ការបង្កាច់បង្ខូចដោយគ្មានមូលដ្ឋានផ្អែកលើទម្រង់គ្មានមូលដ្ឋាននៃការគំរាមកំហែងតាមអ៊ីនធឺណិត" និងការប៉ុនប៉ង ដើម្បីបង្ខូចមុខមាត់របស់ប្រទេសនេះ។ ទីក្រុងព្យុងយ៉ាង បានសម្តែងការព្រួយបារម្ភអំពី «ការបង្កហេតុ» ដោយភ្នាក់ងារអនុវត្តច្បាប់របស់សហរដ្ឋអាមេរិក ដែល «រំលោភលើសិទ្ធិ និងផលប្រយោជន៍របស់ពលរដ្ឋកូរ៉េខាងជើង»។

អ្នកនាំពាក្យម្នាក់ បាននិយាយថា៖«ការគំរាមកំហែងពិតប្រាកដចំពោះសន្តិសុខតាមអ៊ីនធឺណិតអន្តរជាតិ គឺមិនមែនជាយើងទេ ប៉ុន្តែគឺសហរដ្ឋអាមេរិក»។ អ្នកការទូតរូបនេះ បានកត់សម្គាល់ឃើញថា៖សហរដ្ឋអាមេរិកដែលបានប្រែក្លាយអ៊ីនធឺណិត ទៅជាសមរភូមិជាយូរមកហើយនោះ នៅតែបន្តគំរាមកំហែងដល់សន្តិសុខអ៊ីនធឺណិតរបស់រដ្ឋដែលមានអធិបតេយ្យភាព រួមទាំងប្រទេសរបស់យើងផងដែរ។ ប្រទេសនេះ ក៏ប្រើ បញ្ហាសន្តិសុខតាមអ៊ីនធឺណិត ជាឧបករណ៍នយោបាយ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះប្រទេសផ្សេងទៀត»។ អាជ្ញាធរកូរ៉េខាងជើងរក្សាសិទ្ធិក្នុងការ «ចាត់វិធានការសមស្របនិងសមាមាត្រ ដើម្បីការពារសន្តិសុខនិងសិទ្ធិយ៉ាងខ្ជាប់ខ្ជួន»របស់ពលរដ្ឋខ្លួន។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        100
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        90
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        85

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm