រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានប្រាប់មន្ត្រីយោធាជាន់ខ្ពស់ថា យោធាអ៊ីស្រាអែលកំពុងរៀបចំផែនការអនុវត្តច្បាប់មួយ ដើម្បីធានាបានថា អ៊ីរ៉ង់មិនអាចត្រលប់មកគំរាមកំហែងអ៊ីស្រាអែលបានទៀតទេ។
លោក Katz បាននិយាយថា យោធាត្រូវតែត្រូវរៀបចំត្រៀម ទាំងផ្នែកយកការណ៍សម្ងាត់ និងប្រតិបត្តិការ ដើម្បីធានាបានថា អ៊ីស្រាអែលមានឧត្តមភាពផ្លូវអាកាស និងដើម្បីទប់ស្កាត់ទីក្រុងតេអេរ៉ង់កុំឲ្យបង្កើតឡើងវិញនូវសមត្ថភាពពីមុនរបស់ខ្លួន។

ការកត់សម្គាល់របស់លោកបែបនេះ បានកើតឡើងបន្ទាប់ពីមានសង្រ្គាមផ្លូវអាកាសរយៈពេល ១២ថ្ងៃ រវាងគូសត្រូវដ៏យូរអង្វែង នៅខែមិថុនា នៅពេលដែលអ៊ីស្រាអែល បានបើកការវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ដោយផ្ដល់ហេតុផលថា គោលបំណងគឺដើម្បីរារាងទីក្រុងតេអេរ៉ង់កុំឲ្យផលិតអាវុធនុយក្លេអ៊ែរ។
អ៊ីរ៉ង់តែងតែបដិសេធមិនបានព្យាយាមផលិតអាវុធនុយក្លេអ៊ែរឡើយ ហើយទទូចថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺសម្រាប់តែគោលបំណងសន្តិភាពប៉ុណ្ណោះ។ អ៊ីស្រាអែល និងអ៊ីរ៉ង់បានព្រមព្រៀងឈានដល់បទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ដោយបានបញ្ចប់អរិភាពនៅថ្ងៃទី២៤ ខែមិថុនា៕
