ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ចុះសួរសុខទុក្ខកងទ័ពជួរមុខទិសប្រាសាទព្រះវិហារ

2025/07/05 02:27:26 am        241

ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហានដែលកំពុងឈរជើងជួរមុខនៅទិសប្រាសាទព្រះវិហារ នៅទីបញ្ជាការមុខបញ្ជាការដ្ឋានអង្គរក្សដោយមានការទទួលស្វាគមន៍ពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស និងជាអនុប្រធានគណៈបញ្ជាការឯកភាពសមរភូមិទិសយោធភូមិភាគទី៤ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានជាច្រើនរូប។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្ដែងនូវសេចក្ដីគោរព ក្តីស្រឡាញ់ ការគាំទ្រ និងក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានមកជួបវីរកងទ័ពជួរមុខដែលកំពុងឈរជើងយ៉ាងរឹងមាំ អង់អាចក្លាហាននៅតាមបណ្ដោយព្រំដែនទិសប្រាសាទព្រះវិហារ និងបាននាំមកជាមួយនូវបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធានព្រឹទ្ធសភា និងជាអគ្គភស្តុភារជាន់ខ្ពស់មិនចេះរីងស្ងួតរបស់កងទ័ព និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលតែងតែបានគិតគូរយកចិត្តទុកដាក់ជានិច្ចពីសុខទុក្ខរបស់កងទ័ព ទាំងសុខភាព ទាំងការហូបចុក ព្រមទាំងជីវភាពរបស់ក្រុមគ្រួសារកងទ័ព។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះនាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងនគរបាលការពារព្រំដែនទាំងអស់ ដែលបានខិតខំអស់ពីកម្លាំងកាយ ចិត្ត តស៊ូ ប្ដូរផ្ដាច់ និងហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី អធិបតេយ្យជាតិ និងសន្តិសុខរបស់ប្រទេសជាតិទាំងមូល។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានលើកឡើងផងដែរថា កន្លងមកឯកឧត្តមបានផ្សារភ្ជាប់ជាមួយកងទ័ព តាមរយៈការចុះបំពេញបេសកកម្មពិនិត្យជីវភាពរស់នៅជាក់ស្ដែងរបស់យោធិន ការបង្កបង្កើនផល ការផ្គត់ផ្គង់សម្ភារៈ ប្រាក់បៀវត្ស ការហ្វឹកហ្វឺន និងការដោះស្រាយតម្រូវការហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យយុទ្ធសាស្រ្តការពារជាតិជាដើម។ ឯកឧត្តមបានបន្តថា ការចុះសួរសុខទុក្ខកងទ័ពនាពេលនេះ គឺជាការផ្សារភ្ជាប់រវាងសមរភូមិមុខនិងសមរភូមិក្រោយ និងជាបេសកកម្មនាំយកនូវការគោរព ការដឹងគុណ ការគាំទ្រ និងការលើកទឹកចិត្តដែលចេញពីបេះដូងពិតប្រាកដ ពុំមែនត្រឹមតែនិយាយឱ្យរួចពីមាត់នោះទេ គឺឈរលើស្មារតីរួមគ្នាជាធ្លុងមួយ សាមគ្គីភាព ឯកភាពជាតិ ដើម្បីគាំទ្រដល់កងកម្លាំងនៅតាមព្រំដែន ក្នុងបុព្វហេតុការពារជាតិ ទប់ទល់នឹងចោរឈ្លានពានលើបូរណភាពទឹកដីយើង។

ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានពាំនាំនូវថវិកាប្រគល់ជូនដល់វីរកងទ័ពកំពុងឈរជើងសមរភូមិមុខទិសប្រាសាទព្រះវិហារ និងកងពលធំអន្តរាគមន៍លេខ៣ ដែលជាសម្ព័ន្ធមេត្រីភាពរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ព្រមទាំងកងកម្លាំងនគរបាលជាតិប្រចាំទិសភូមិភាគ៤ផងដែរ ដែលអំណោយជាថវិកាទាំងនេះ បានមកពីការចូលរួមបរិច្ចាគពីសំណាក់ថ្នាក់ដឹកនាំនិងមន្រ្តីរាជការទីស្តីការគណៈរដ្ឋមន្រ្តី សប្បុរសជន និងការបរិច្ចាគថវិកាផ្ទាល់ខ្លួនរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ  វង្សី វិស្សុត ក៏បានជូនពរ និងបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ដែលមានតេជៈក្នុងភពត្រៃយ៍ ពិសេសបារមីពយតាឌីប្រាសាទព្រះវិហារ សូមប្រទានពរដល់វីរកងទ័ព និងវីរនគរបាលការពារព្រំដែន ដែលកំពុងឈរជើងយ៉ាងអង់អាចក្លាហាននៅតាមខ្សែបន្ទាត់ព្រំដែនទាំងអស់ ឱ្យឈ្នះអស់មារសត្រូវឈ្លានពាន។


អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        84
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        142
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        254

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ

2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm