ក្រុមគ្រួសារចំណាប់ថ្នូរ បានជួបជុំគ្នានៅក្រៅស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងតែល អាវីវ ដោយពួកគេជំរុញលោកប្រធានាធិបតី Donald Trumpក្តាប់ឱកាសឲ្យបាន សម្រាប់កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ ដើម្បីនាំចំណាប់ថ្នូរទាំង ៥០នាក់ ត្រឡប់មកផ្ទះវិញ និងបញ្ចប់សង្រ្គាមនៅហ្កាហ្សា ។
ជាការប្រារព្ធទិវាឯករាជ្យជាតិសហរដ្ឋអាមេរិក និងមុនជំនួបនាពេលខាងមុខរវាងលោក Trump និងនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Netanyahu ក្រុមគ្រួសារចំណាប់ថ្នូរ បានជួបជុំគ្នានៅថ្ងៃនេះ នៅក្រៅស្ថានទូតអាមេរិក ស្ថិតក្នុងទីក្រុងតែល អាវីវ ។
ពួកគេបានជំរុញឲ្យភាគីទាំងអស់ក្តាប់យកឱកាសជាប្រវត្តិសាស្រ្តមួយនេះ ដើម្បីសម្រេចបានកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ គឺជាកិច្ចព្រមព្រៀងមួយដែលនឹងនាំចំណាប់ថ្នូរទាំង ៥០នាក់ ត្រឡប់មកផ្ទះវិញ ហើយនិងបញ្ចប់សង្រ្គាម ។
ក្រុមគ្រួសារ បានបង្ហាញរូបថតសន្លឹករបស់ចំណាប់ថ្នូរទាំង ៥០នាក់ ដោយមានចារពាក្យ “កិច្ចព្រមព្រៀងស្រស់ត្រកាលដ៏ធំមួយ” ជាមួយនឹងការលើកទង់ជាតិសហរដ្ឋអាមេរិកផងដែរ ៕