លេខាធិការដ្ឋាន ផ.ក.អ បានចាប់ឆ្នោតរួចរាល់គ្រួសារក្រីក្រស្នើសុំដីសម្បទានពីរាជរដ្ឋាភិបាល

2025/07/05 03:22:16 am        120

ភ្នំពេញ ៖ លេខាធិការដ្ឋានគណៈកម្មធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្ដល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍ ដោយចីរភាព (ផ.ក.អ) បានចាប់ឆ្នោតរួចរាល់គ្រួសារក្រីក្រដែលបានស្នើសុំដីសម្បទានពីរាជរដ្ឋាភិបាល។ការចាប់ឆ្នោតនេះ ធ្វើឡើងក្នុងរយៈពេលចំនួន៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ខែមិថុនា រហូតដល់ថ្ងៃទី៤ខែកក្កដា ឆ្នាំ២០២៥ ដោយមានផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជាតិកម្ពុជា។ពិធីចាប់ឆ្នោតនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម សរ សុវណ្ណ ប្រធានលេខាធិការដ្ឋាននៃកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព(ផ.ក.អ) ដោយមានការអញ្ជើញចូលរួមពីអភិបាលខេត្ត តំណាងអភិបាលខេត្ត និងស្ថាប័នពាក់ព័ន្ធនានា។

នៅល្ងាចថ្ងៃទី០៤ខែកក្កដា ឆ្នាំ២០២៥ ដែលជាថ្ងៃបិទបញ្ចប់ការចាប់ឆ្នោត ឯកឧត្តម សរ សុវណ្ណ ប្រធានលេខាធិការដ្ឋាន ផ.ក.អ បានថ្លែងថា សម្រាប់អ្នកបានដាក់ពាក្យស្នើសុំដីនៃកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព មានសរុបចំនួន១២,៣២៩គ្រួសារ ដែលត្រូវចាប់ឆ្នោតជុំទី១នេះ ជ្រើសរើសយកអ្នកមានសំណាងចំនួន២,៥០០គ្រួសារ។ ដោយឡែកសម្រាប់អ្នកនៅសល់ចំនួន៩,៨២៩ គ្រួសារ នឹងត្រូវចាប់ឆ្នោតនៅជុំបន្តបន្ទាប់ទៀត។

ឯកឧត្តមបន្តថា នៅក្នុងការចាប់ឆ្នោតនេះ គ្រួសារមានសំណាងចំនួន ២,៥០០គ្រួសារ តាមលំដាប់លេខរៀង ដែលចាប់ឆ្នោត បានក្នុងរាជធានី ខេត្តសាមី ត្រូវបានបែងចែកជាពីរផ្នែកដូចជា៖ទី១.ចំពោះអ្នកបានដាក់ពាក្យស្នើសុំដីចំនួន ៥០០គ្រួសារ ដែលមានសំណាងលំដាប់លេខរៀងតាមការចាប់ឆ្នោតបានមុនគេ និងបន្តបន្ទាប់ (៤%) ក្នុងរាជធានី/ខេត្តសាមី ត្រូវបានចុះត្រួតពិនិត្យបុគ្គលមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ដែលអាចមានសិទ្ធិទទួលដីសម្រាប់គម្រោងទី១ នៅភូមិសាស្ត្រ អូរសែវ ឃុំស្ដៅនិងឃុំសាមមួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ទី២.អ្នកដាក់ពាក្យស្នើសុំដី ដែលមានសំណាងចំនួន២,០០០គ្រួសារទៀតដែលនៅសល់ ពុំទាន់បានចុះទៅត្រួតពិនិត្យលក្ខណៈសម្បត្តិ នឹងត្រូវចុះត្រួតពិនិត្យបន្តបន្ទាប់ សម្រាប់ជំនួសបង្គ្រប់ចំនួនកំណត់ ៥០០គ្រួសារ និង/ឬគម្រោងបន្ទាប់ តាមលំដាប់លេខរៀងបន្តបន្ទាប់ តាមលទ្ធផលនៃការចាប់ឆ្នោតក្នុងរាជធានី ខេត្តសាមី។

ឯកឧត្តមបានបន្តទៀតថា ក្រោយពេលចាប់ឆ្នោតរួច ក្រុមការងារចម្រុះចុះត្រួតពិនិត្យបុគ្គលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសិទ្ធិទទួលដីរបស់លេខាធិការដ្ឋាន ផ.ក.អ. នឹងទំនាក់ទំនងជាមួយរដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ និងរាជធានី ខេត្ត ដើម្បីចុះពិនិត្យភាពសមស្រប។ ចំពោះករណីពេលចុះពិនិត្យឃើញថា មានអ្នកដាក់ពាក្យស្នើសុំដីមួយចំនួនមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីអាចទទួលដីបាន អ្នកដាក់ពាក្យនោះនឹងមិនជាប់ឈ្មោះក្នុងកម្មវិធីនេះទេ ហើយក្រុមការងារចម្រុះនឹងជ្រើសរើសជំនួសបំពេញចំនួនកំណត់ឲ្យគ្រប់ចំនួន ៥០០គ្រួសារ តាមលំដាប់លេខរៀងបន្តបន្ទាប់តាមលទ្ធផលនៃការចាប់ឆ្នោតក្នុង រាជធានី/ខេត្តសាមី៕

 គួរបញ្ជាក់ដែរថា «កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើង ក្នុងគោលបំណងបង្កើនការការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព សម្រាប់កូនចៅតជំនាន់ផង និងបង្កើនប្រសិទ្ធភាពផលិតភាពនៃការប្រើប្រាស់ដីរដ្ឋផង តាមរយៈការផ្តល់ដីក្រោមទម្រង់សម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រគ្មានដីសម្រាប់សង់លំនៅឋាន និងក្រីក្រគ្មានដីសម្រាប់ធ្វើកសិកម្ម ជាលក្ខណៈគ្រួសារ និងគាំទ្រគម្រោងអភិវឌ្ឍសហគមន៍ ព្រមទាំងការពារព្រៃនៅជិតទីតាំងផ្តល់ដីប្រកបដោយចីរភាព៕ អត្ថបទ៖ ទូច សោភ័ណ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        199
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm