ប្រតិភូសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា នាំយកអំណោយជូនកងកម្លាំង និងប្រជាពលរដ្ឋនៅតំបន់ទិសព្រះវិហារ

2025/07/05 03:34:15 am        274

ព្រះវិហារ ៖ ប្រតិភូសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា ដឹកនាំសមាជិករបស់សមាគម នាំយកអំណោយសន្ធឹកសន្ធាប់ គិតជាទឹកប្រាក់សរុប ប្រមាណជាង ១០០ លានរៀល ចែកជូនកងកម្លាំងដែលកំពុងបំពេញភារកិច្ចការពារព្រំដែន និងប្រជាពលរដ្ឋដែលស្នាក់នៅបណ្តោះ អាសន្ន នៅក្នុងបរិវេណវត្តពោធិ៍ ៥០០០ ដើម។

​លោកស្រី នាង សុវណ្ណារី ប្រធានសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥, បានដឹកនាំសមាជិក- សមាជិការរបស់សមាគម ដោយនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន គិតជាទឹកប្រាក់សរុប ប្រមាណជាង ១០០ លានរៀល ជូនដល់វីរៈកងទ័ពនៃបញ្ជាការដ្ឋានអង្គរក្ស, គណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤, កងកម្លាំងទីទួលសុវត្ថិភាព និងខេត្ត និងប្រជាពលរដ្ឋដែលកំពុងស្នាក់នៅបណ្តោះអាសន្ន នៅក្នុងបរិវេណវត្តពោធិ៍ ៥០០០ ដើម។

នៅក្នុងការសំណេះសំណាលជាមួយកងកំលាំង, លោកស្រី បានសម្ដែងនូវសេចក្ដីគោរពស្រឡាញ់ គាំទ្រ និងក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានមកជួបផ្ទាល់ជាមួយវីរៈកងទ័ពប្រចាំទិសជួរមុខ ដែលកំពុងឈរជើងយ៉ាងរឹងមាំ អង់អាចក្លាហាន នៅ តាមបណ្ដោយព្រំដែនទិសប្រាសាទព្រះវិហារ និងកងកម្លាំងនគរបាលប្រចាំទិសភូមិភាគទី៤ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត តស៊ូ ប្ដូរផ្ដាច់ និងហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី អធិបតេយ្យជាតិ និងសន្តិសុខរបស់ប្រទេស ជាតិទាំងមូល។

ចំណែកការចុះសួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាពលរដ្ឋនៅវត្តពោធិ៍ ៥០០០ដើម, លោកស្រី នាង សុវណ្ណារី ក៏បាន ផ្តាំផ្ញើដល់ប្រជាពលររដ្ឋទាំងអស់ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន សូមថែទាំសុខភាពឱ្យបានល្អ ដើម្បីចៀសវាងការឈឺស្កាត់ ផ្សេងៗ ក្នុងនោះអ្វីដែលជាពិសេស ការសម្រេចចិត្តចាកចេញពីតំបន់ប្រឈមនៅតាមព្រំដែនកម្ពុជា-ថៃ របស់បងប្អូននាពេលនេះ គឺជា ការលះបង់ដ៏ធំធេង និងជាកម្លាំងដ៏មុតមាំមួយ នៃការចូលរួមលើកទឹកចិត្ត និងការគាំទ្រដល់វីរៈកងទ័ព នៅក្នុងភារៈកិច្ចការពារ បូរណៈភាពទឹកដី៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        143
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        104
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm