ក្រុមប្រឹក្សាស្រុកកៀនស្វាយ និងមន្រ្តីអាជ្ញាធរ ភូមិ ឃុំ រួមគ្នាដោះស្រាយរាល់សំណូមពលរដ្ឋក្នុងមូលដ្ឋាន

2025/07/05 04:50:50 am        125

កណ្ដាល ៖ ក្រុមប្រឹក្សាស្រុកកៀនស្វាយ និងមន្រ្តីអាជ្ញាធរ ភូមិ ឃុំ បានសហការគ្នាបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ អាណត្តិទី៤ លើកទី២ ឆ្នាំ២០២៥នេះ ដើម្បីដោះស្រាយបញ្ហានានា តាមរសំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ។

ក្នុងឱកាសនោះ លោក អ៊ូ ឈាង ប្រធានក្រុមប្រឹក្សាស្រុកកៀនស្វាយបានលើកឡើងថា ការបើកវេទិការឆ្នាំទី១ នៃអាណត្តិទី៤ ឆ្នាំ២០២៤ កន្លងទៅ រដ្ឋបាលស្រុកកៀនស្វាយ សហការជាមួយមន្រ្តីមូលដ្ឋាន ភូមិ ឃុំ រួមគ្នាដោះស្រាយ ជូនបងប្អូនប្រជាពលរដ្ឋបាន ១៧ ករណី ក្នុងចំណោម ២២ សំណូមពរ របស់បងប្រជាពលរដ្ឋស្នើមកកាន់ក្រុមប្រឹក្សាស្រុកកៀនស្វាយ ។ លោកបានបន្តថា សម្រាប់ការបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ អាណត្តិទី៤ លើកទី២ ឆ្នាំ២០២៥នេះ មាន១៥ ករណី ដែលមានពលរដ្ឋបានសំណើមករដ្ឋបាលស្រុកកៀនស្វាយ ហើយចំពោះករណីមួយចំនួនដែលអាចដោះស្រាយបាន គឺលោកដោះស្រាយនៅកន្លែងវេទិការតែម្តង រាល់ការសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋ មានបញ្ហាមិនអាចដោះស្រាយបាន គឺយកមកពិគ្រោះជាមួយគណៈអភិបាលស្រុក និងគណៈអភិបាលខេត្ត ជួយដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋបន្ត ឧ្យមានតម្លាភាព និងយុត្តិធម៌ នៅក្នុងមូលដ្ឋាន។

  ចំណែក លោក ស៊ុម ធន អភិបាលរងស្រុកកៀនស្វាយ តំណាងលោក ឡូវ សុខសាន អភិបាលនៃគណៈអភិបាលស្រុកកៀនស្វាយបានញ្ជាក់ថា រាល់ការសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ រដ្ឋាបាលស្រុកកៀនស្វាយ ទទួលសំណើមកដោះស្រាយជូនប្រជាពលរដ្ឋទាំងអស់ ជាទូទៅមានដូចជា (ការដាក់ស្តុបច្រកចេញចូលសាលាបឋមសិក្សាគគី គ្រៀងញៀន ក្មេងទំនើង ការស្នើធ្វើបណ្ណកម្មសិទ្ធិដីធ្លី ធ្វើផ្លូវ ដាក់ប្រព័ន្ធលូ ដាក់អំពូលភ្លើងតាមដងផ្លូវ តបណ្ដាញទឹកស្អាត និងដាក់ប្រព័ន្ធលូជាដើម។ 

 លោក ស៊ុម ធន បន្ថែមថា បច្ចុប្បន្ននេះ រដ្ឋបាលស្រុកកៀនស្វាយ និងគណៈអភិបាលខេត្ត បាន និងកំពុងយកចិត្តទុកដាក់ដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋហើយ និងខិតខំឱ្យមានប្រសិទ្ធភា ក្នុងនាមជាតំណាងសាធារណៈ ដែលទទួលបានការទុកចិត្តពីប្រជាពលរដ្ឋ ត្រូវបម្រើប្រជាពលរដ្ឋ។ លោក ស៊ុម ធន ក៏បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋ និងអជ្ញធរមូលដ្ឋាន ភូមិ ឃុំ ត្រូវចេះសហការគ្នា ដោះស្រាយបញ្ហា ឧ្យមានភាពយុត្តិធម៌ក្នុងមូលដ្ឋាន ហើយបើមានបញ្ហាករណីលើសពីដែនសមត្ថិកិច្ចរបស់ខ្លួន ត្រូវបញ្ជូនមករដ្ឋបាលស្រុក និងខេត្ត ហើយសូមឧ្យប្រជាពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាល។ អត្ថបទ ៖ ពៅយី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm