អ្នកវិនិយោគនៅកម្ពុជាអំពាវនាវពលកខ្មែរមកពីថៃ ឱ្យងាកមកធ្វើការក្នុងស្រុកវិញ ខណៈការងាររាប់ម៉ឺនកន្លែងកំពុងរងចាំ

2025/07/05 05:37:07 pm        203

ភ្នំពេញ ៖ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានអំពាវនាវដល់ពលករកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសថៃ និងអ្នកដែលទើបវិលត្រលប់មកពីប្រទេសថៃដូចគ្នា ឱ្យងាកមកធ្វើការនៅក្នុងស្រុកវិញ ព្រោះមានការងាររាប់ម៉ឺនកន្លែងនៅរង់ចាំ និងស្របពេលដែលលោកជំទាវ បានកំពុងរៀបចំតំបន់សេដ្ឋកិច្ចពិសេស ដើម្បីអភិវឌ្ឍន៍នៅក្នុងប្រទេសផងដែរ។

​នៅក្នុងបទសម្ភាសន៍ជាមួយព័ត៍មាន ប៊ីធីវី កាលពីពេលកន្លងទៅនេះ លោកជំទាវ កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា និងជាម្ចាស់អាជីវកម្មនំស្រួយ លីលី បានមានប្រសាសន៍ឱ្យដឹងថា ក្នុងនាមជាអ្នកធ្វើជំនួញម្នាក់ ហើយធ្លាប់បានទៅលេងប្រទេសថៃជាញឹកញាប់ ថែមទាំងបានជួបជាមួយពលករខ្មែររស់នៅនិងធ្វើការនៅទីនោះ លោកជំទាវគិតថា ការរស់នៅចំណាកស្រុកគឺមិនស្រួល និងមិនល្អទេ ដោយសារទី១ ពលករគិតថាប្រាក់បៀរវត្សរ៍បានច្រើនក៏ពិតមែន ប្រហែល៣០០ ទៅ៥០០ដុល្លារ ប៉ុន្តែការចំណាយទីនោះក៏ច្រើនទៅតាមនឹងដូចគ្នា ដោយសារត្រូវចំណាយលើការស្នាក់នៅ និងហូបចុកជាដើម ហើយចំនួនម៉ោងការងារនៅថៃ ក៏ធ្វើច្រើនជាងនៅកម្ពុជាផងដែរ រហូតដល់១២ម៉ោង ឬឈានដល់១៦ម៉ោង ក្នុង១ថ្ងៃ ខណៈនៅកម្ពុជាធ្វើការចំនួន៨ម៉ោង ក្នុង១ថ្ងៃ ហើយចំនួន៦ថ្ងៃ ក្នុង១សប្តាហ៍។

លោកជំទាវប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានបញ្ជាក់ឱ្យដឹងទៀតថា បច្ចុប្បន្ននេះ នៅកម្ពុជាគឺមានអ្នកវិនិយោគមកពីក្រៅប្រទេសជាច្រើនផងដែរ ហើយនៅតំបន់សេដ្ឋកិច្ចពិសេសដែលកំពុងដំណើរការក៏មានច្រើន ដូច្នេះមើលឃើញថា កម្លាំងពលកម្មពិតជាខ្វះខាតច្រើនមែនទែន ហើយក៏មានតម្រូវការជាច្រើនរាប់ពាន់ និងរាប់ម៉ឺនកន្លែងផងដែរ។ លោកជំទាវ បានបន្តថា នៅពេលដែលមានអ្នកវិនិយោគចង់បើកក្រុមហ៊ុន ឬរោងចក្រ សហគ្រាសនៅកម្ពុជា សំណួរមុនដំបូងដែលសួរមុនគេ គឺថា នៅតំបន់ដែលចង់បើកទាំងនោះតើមានកម្លាំងពលកម្មគ្រប់គ្រាន់ដែរឬទេ? ដូចនេះ បងប្អូនពលករសុំកុំមានការព្រួយបារម្ភ ថាមិនមានការងារធ្វើនៅក្នុងប្រទេសកម្ពុជា គឺមានច្រើនណាស់ និងមានទូទាំងប្រទេសផងដែរ។

ពាក់ព័ន្ធតម្រូវការខ្វះខាតកម្លាំងពលកម្មនេះ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ប្រាប់ព័ត៍មាន ប៊ីធីវី ឱ្យដឹងដែរថា ចាប់ពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះតទៅ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ គ្រោងនឹងដឹកនាំក្រុមហ៊ុនធំៗនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) តំបន់សេដ្ឋកិច្ចពិសេសចេជាង(Zhejiang) សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងរោងចក្រ Spot Tech ចុះមូលដ្ឋាន ដើម្បីចុះទៅសម្ភាសន៍ជ្រើសរើសកម្លាំងពលកម្មនៅតាមភូមិ ស្រុក ក្នុងខេត្តចំនួន៥ មានដូចជា

ព្រៃវែង កំពង់ចាម បាត់ដំបង កំពង់ធំ និងបន្ទាយមានជ័យ តាមរយៈរថយន្តការងារចល័តរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក្នុងគោលបំណងដើម្បីរំកិលសេវាផ្ដល់ឱកាសការងារជូនពលរដ្ឋដល់មុខផ្ទះតែម្ដង ព្រោះនៅតំបន់ដាច់ស្រយាលមួយចំនួនមិនទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយពីការស្វែងរកការងារ ឬបងប្អូនយើងខ្លះថា មិនដឹងទៅរកការងារនៅឯណា? ដូចនេះ ដើម្បីដោះស្រាយចម្ងល់ទាំងនេះ យើងត្រូវតែបើកយុទ្ធនាការនេះឡើងក្នុងការឱកាសផ្ដល់ការងារធ្វើដ៏សំបូរបែបទៅដល់ភូមិ ស្រុករបស់ពួកគាត់តែម្ដង៕

អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        202
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        101
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        219

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm