មហាអំណាច​ពិភពលោក​ប្ដេជ្ញា​ទប់ស្កាត់​ការ​រីក​សាយ​អាវុធ​នុយក្លេអ៊ែរ​

2022/01/04 04:56:42 pm        484

​ពិភពលោក៖ មហាអំណាច​នុយក្លេអ៊ែរ​ពិភពលោក​ចំនួន ​៥​ បាន​សន្យា​កាលពី​ថ្ងៃ​ចន្ទដើម្បី​ទប់ស្កាត់​ការ​រីក​សាយ​នៃ​អាវុធ​បរមាណូ និងដើម្បី​បញ្ចៀស​ជម្លោះ​នុយក្លេអ៊ែរនៅ​ក្នុង​សេចក្ដីថ្លែងការណ៍​រួម​ដ៏​កម្រ​មួយ ដែល​ទុក​ដោយឡែក​ពី​ការ​កើន​ឡើង​នៃ​ភាព​តានតឹង​រវាង​បណ្ដា​ប្រទេស​លោក​ខាង​លិច និង​អឺរ៉ុប​ខាងកើត​ ដើម្បី​បញ្ជាក់​ឡើងវិញ​នូវ​គោលដៅ​របស់​ពិភពលោក​ដែល​គ្មាននុយក្លេអ៊ែរ​។

​សេចក្ដីថ្លែងការណ៍​កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយ​ថា សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស រុស្ស៊ី ចិន និង​បារាំង ដែល​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ចាត់​ទុក​ការ​ប្ដេជ្ញា​នេះ​ជា​ទំនួល​ខុសត្រូវ​ចម្បង​របស់​ពួកគេ​ ក្នុង​ការ​បញ្ចៀស​សង្គ្រាម​រ​វាង​រដ្ឋ​នុយក្លេអ៊ែរ និង​កាត់បន្ថយ​ហានិភ័យ​ជា​យុទ្ធសាស្ត្រ ខណៈ​ដែល​មានបំណង​ធ្វើការ​ជាមួយ​ប្រទេស​ទាំងអស់ ​ដើម្បី​បង្កើត​បរិយាកាស​សន្តិ​សុខ​។ ​សេចក្ដីថ្លែងការណ៍​នេះ​ត្រូវ​បាន​ចេញផ្សាយ​បន្ទាប់ពី​ការពិនិត្យ​ឡើងវិញ​ចុងក្រោយ​ នៃ​សន្ធិសញ្ញា​ស្ដីពី​ការ​មិន​រីកសាយ​ភាយ​អាវុធ​នុយក្លេអ៊ែរ (NPT) ដែល​បាន​ចូល​ជា​ធរមាន​ដំបូង​ក្នុង​ឆ្នាំ១៩៧០ ត្រូវ​បាន​ពន្យារ​ពេល​ពី​កាលបរិច្ឆេទដែល​បាន​កំណត់​ទុក​នៅ​ថ្ងៃ​ទី៤ ខែ​មករា​ដល់​ចុង​ឆ្នាំ​ដោយសារតែវីរុស​រាតត្បាត​សកល COVID-19។​ ​ទោះបីជា​ភាព​តានតឹង​នា​ពេល​ថ្មីៗ​នេះ​រវាង​ចិន និង​រុស្ស៊ី និង​ដៃគូ​លោក​ខាង​លិច​របស់​ពួកគេ​ក៏ដោយ ក៏​មហាអំណាច​ទាំង​ ៥ បាន​និយាយ​ថា ​ពួកគេ​មើល​ឃើញការ​បញ្ចៀស​សង្គ្រាម​រវាង​បណ្ដា​រដ្ឋ​អាវុធ​នុយ​ក្លេអ៊ែរ និង​ការកាត់បន្ថយ​ហានិភ័យ​ជា​យុទ្ធសាស្ត្រ​ជា​ទំនួល​ខុសត្រូវ​ចម្បង​របស់​ពួកគេ​។​

សេចក្ដីថ្លែងការណ៍​នេះធ្វើឡើង​ ខណៈ​ភាព​តានតឹង​រវាង​រុស្ស៊ី និង​សហរដ្ឋអាមេរិក​បាន​ឈាន​ដល់កម្រិតខ្ពស់ ​ដែលកម្រ​បានឃើញ​ចាប់​តាំង​ពី​សង្គ្រាមត្រជាក់​ ជុំវិញ​ការ​បង្កើន​កម្លាំង​កងទ័ព​រុស្ស៊ី​នៅ​ជិតព្រំដែនអ៊ុយ​ក្រែ​ន​។​ ទន្ទឹម​នឹង​នេះ​ការ​កើន​ឡើង​ឥទ្ធិពល​របស់​ប្រទេស​ចិនក្រោម​ការដឹកនាំ​របស់​លោក​ប្រធានាធិបតី Xi Jinping ក៏បានលើកឡើង​ពី​ការ​ព្រួយបារម្ភ​ថា ភាព​តានតឹង​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​អាច​បង្ក​ឱ្យ​មាន​ជម្លោះ ជាពិសេស​លើ​បញ្ហា​កោះ​តៃវ៉ាន់​។​ សេចក្តីថ្លែងការណ៍​រួម​នេះ​ក៏បាន​កើតឡើង​ផងដែរ ស្រប​ពេល​ដែល​មហាអំណាចពិភពលោកព្យាយាមឈាន​ដល់​កិច្ចព្រមព្រៀង​ជាមួយ​អ៊ីរ៉ង់ ស្តីពី​ការ​ស្រោចស្រង់​ឡើងវិញ​នូវ​កិច្ចព្រមព្រៀង​ឆ្នាំ២០១៥ ជុំវិញ​ការ​បង្កើន​ការផលិត​នុយក្លេអ៊ែរដ៏​ចម្រូងចម្រាស​របស់​ខ្លួន ដែល​ត្រូវ​បាន​ធ្វើ​ឱ្យ​រង្គោះរង្គើ​ដោយសារសហរដ្ឋអាមេរិក​ ដើរ​ចេញពី​កិច្ចព្រមព្រៀង​ក្នុង​ឆ្នាំ២០១៨ ក្រោម​រដ្ឋបាល​លោក ​Trump៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        249
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        291
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        270

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm