ឯកឧត្តម កែវ រតនៈ ជួបសំណេះសំណាលជាមួយក្រុមគ្រួសារម៉ូតូឌុបចំនួន ៤៨៣នាក់ ក្នុងក្រុងពោធិ៍សាត់

2025/07/06 07:20:40 pm        299

នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សខេត្ត ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម ខូយ រីដា អភិបាលនិងជាប្រធានគណបក្សខេត្ត ព្រមទាំងថ្នាក់ដឹកនាំក្រុមការងារក្នុងខេត្តមួយចំនួនទៀត បានជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនម៉ូតូឌុប មកពីសង្កាត់ទាំង០៧ក្នុងក្រុងពោធិ៍សាត់។

លោក ផាយ ឡេង អភិបាល និងជាប្រធានគណបក្សក្រុងពោធិ៍សាត់ បានរាយការណ៍ថា គ្រួសារម៉ូតូឌុបដែលមកចូលរួមថ្ងៃនេះ មានចំនួន៤៨៣នាក់ មកពីសង្កាត់ផ្ទះព្រៃ សង្កាត់ព្រៃញី សង្កាត់ស្វាយអាត់ សង្កាត់លលកស សង្កាត់រលាប សង្កាត់បន្ទាយដី និងសង្កាត់ចំរើនផល ។

ឯកឧត្តម កែវ រតនៈ បានសម្ដែងទឹកចិត្តសប្បាយរីករាយ​ ដែលបានជួបសំណេះសំណាល ជាមួយ​បងប្អូន​ម៉ុតូឌុប ផាសស្អាប់ និងអ្នករត់កង់បីនាពេលនេះ ​ដើម្បីដឹងសុខដឹងទុក្ខគ្នាទៅវិញទៅមក។ ឯកឧត្តម បានលើកឡើងអំពីការខិតខំប្រឹងប្រែង របស់ក្រុមការងារថ្នាក់ជាតិ ក្នុងការចុះជួយ​ប្រជាពលរដ្ឋតាមមូលដ្ឋាន ក៏ដូចឯកឧត្តមអភិបាលខេត្ត ក្នុងការរៀបចំសោភ័ណភាព សណ្ដាប់ធ្នាប់សាធារណៈ អនាម័យបរិស្ថាន និងការអភិវឌ្ឍខេត្តឲ្យមានការរីកចម្រើន ប្រែមុខមាត់ថ្មីជាបន្តបន្ទាប់។

ដោយឡែករាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ទិសដៅចម្បងៗ ក្នុងការកែទម្រង់ការងារមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ការងារអភិវឌ្ឍប្រទេស ការទប់ទល់ជាមួយពួកអគតិនិងពួកជ្រុលនិយម ដែលមានគំនិតញុះញង់ ក្នុងគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងការដោះស្រាយបញ្ហា ទំនាស់ព្រំដែនកម្ពុជា-ថៃជាដើម។

ឯកឧត្តម កែវ រតនៈ អំពាវនាវដល់បងប្អូនក្រុមគ្រួសារម៉ូតូឌុបទាំងអស់ ខិតខំ​ប្រកប​របរ​ទទួលទាន​ដោយសុច្ចរិត សន្សំលុយកាក់ដែលរកបាន​ផ្គត់ផ្គង់​ក្រុមគ្រួសារ​ បញ្ជូនកូនទៅរៀនឲ្យមានចំណេះដឹង និងអប់រំពួកគេឲ្យមានសីលធម៌ល្អ ​ចៀសឲ្យឆ្ងាយពីគ្រឿងញៀន ក្មេងទំនើង និង​ប្រព្រឹត្តអំពើ​អបាយមុខផ្សេងៗ ដែលសង្គមស្អប់ខ្ពើម។

ឯកឧត្តមបានលើកឡើងថា ទោះបីប្រទេសថៃបិទព្រំដែនឯកតោភាគី ព្រមទាំងផ្ដាច់ភ្លើង ផ្ដាច់​អ៊ីនធ័រណែត និងមិនឲ្យនាំប្រេងឧស្ម័នចូលក៏​ដោយ ក៏ប្រទេស​កម្ពុជា​មានប្រើប្រាស់​គ្រប់គ្រាន់​ទាំងអស់ គ្មានអ្វីគួរឲ្យព្រួយបារម្ភនោះទេ។ ក្នុង​ឱកាសនោះឯកឧត្តម កែវ រតនៈ បាន​ជូន​អាវម៉ូតូ​ឌុបម្នាក់០១ អាវយឺតដៃវែងចំនួន០២ ប្រេងសាំង១០លីត្រ​ និងអង្ករ០១ការ៉ុង ដល់បងប្អូនក្រុមគ្រួសារ​ម៉ូតូឌុបទាំង៤៨៣នាក់ ដែលអញ្ជើញចូលរួមផងដែរ៕ 

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        449
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        484
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        629

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm