[UPDATE] ចំនួនអ្នកស្លាប់ក្នុងទឹកជំនន់នៅភាគកណ្តាលរដ្ឋតិចសាស់ ឡើងដល់ជាង៨០នាក់ ខណៈអ្នកបោះជំរំ១០នាក់នៅបាត់ខ្លួន

2025/07/07 03:57:56 pm        186

ក្រុមគ្រួសារបានរសាត់តាមកម្ទេចកម្ទីនៃទឹកជំនន់ កាលពីថ្ងៃអាទិត្យ ហើយទឹកជំនន់ដ៏គំហុកក៏បានជន់លិចកន្លែងបោះជំរំ Camp Mystic ដែលជាជំរំរដូវក្តៅរបស់ក្មេងស្រីៗទាំងអស់ផងដែរ និងលំនៅឋានជាច្រើនត្រូវបានបំផ្លិចបំផ្លាញដោយទឹកជំនន់ដ៏ធ្ងន់ធ្ងរ ស្របពេលអ្នកស្លាប់បានកើនឡើងដល់៨២នាក់ នៅភាគកណ្តាលរដ្ឋតិចសាស់ សហរដ្ឋអាមេរិក។

ក្រុមអ្នកជួយសង្គ្រោះដែលកំពុងប្រឹងប្រែងដ៏លំបាក ប្រឈមនឹងអាកាសធាតុអាប់អួរ និងសត្វពស់ បានបន្តការស្វែងរកទាំងអស់សង្ឃឹម សម្រាប់អ្នកបាត់ខ្លួន រួមទាំងក្មេងស្រី ១០ នាក់ និងអ្នកប្រឹក្សាម្នាក់មកពីជំរំនោះ។ ជាលើកដំបូងចាប់តាំងពីព្យុះបានចាប់ផ្តើមវាយលុករដ្ឋតិចសាស់ អភិបាលរដ្ឋ លោក Greg Abbott បាននិយាយថា មានមនុស្សចំនួន៤១ នាក់ដែលត្រូវបានបញ្ជាក់ថាបាត់ខ្លួនទូទាំងរដ្ឋ ហើយមនុស្សជាច្រើនទៀតអាចបាត់ខ្លួន។  

លោក Larry Leitha បាននិយាយកាលពីរសៀលថ្ងៃអាទិត្យថា នៅតំបន់ Kerr County ដែលជាទីតាំងនៃការបោះជំរំ Camp Mystic និងជំរំយុវជនផ្សេងទៀតក្នុងតំបន់ Texas Hill ក្រុមអ្នករុករកបានរកឃើញសាកសពមនុស្សចំនួន ៦៨ នាក់ រួមទាំងកុមារចំនួន ២៨ នាក់ផងដែរ។



លោកបានសន្យាថានឹងបន្តស្វែងរករហូតដល់ មនុស្សគ្រប់គ្នាត្រូវបានរកឃើញ ពីទឹកជំនន់ដ៏គំហុកនេះកាលពីថ្ងៃសុក្រ។ យោងតាមមន្ត្រីក្នុងតំបន់បានឱ្យដឹងថា ការស្លាប់ចំនួន១០នាក់ផ្សេងទៀតត្រូវបានគេរាយការណ៍នៅក្នុងស្រុក Travis, Burnet, Kendall, Tom Green និងស្រុក Williamson ។

លោក Freeman Martin មកពីនាយកដ្ឋានសុវត្ថិភាពសាធារណៈរដ្ឋតិចសាស់ បាននិយាយថា ចំនួនអ្នកស្លាប់គឺប្រាកដណាស់ថានឹងកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ៕

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        20
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        15
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm