អ៊ីស្រាអែលបញ្ជាឲ្យពលរដ្ឋនៅតំបន់ Khan Younis ជម្លៀស ខណៈការវាយប្រហារកាន់តែខ្លាំង នៅទូទាំងដែនដីហ្កាហ្សា

2025/07/07 04:43:02 pm        103

យោធាអ៊ីស្រាអែលបានចេញការព្រមានជម្លៀសប្រជាជនប៉ាឡេស្ទីននៅតំបន់ Khan Younis ភាគខាងត្បូងដែនដីហ្កាហ្សាស្ទ្រីប( Gaza Strip) កាលពីល្ងាចថ្ងៃអាទិត្យ ដោយនិយាយថា ខ្លួនកំពុងបើកការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លានៅក្នុងតំបន់នោះ។

អ្នកនាំពាក្យយោធាលោក Avichay Adraee បាននិយាយលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា កងកម្លាំងអ៊ីស្រាអែល កំពុងប្រតិបត្តិការជាមួយនឹងកម្លាំងដ៏ខ្លាំងក្នុងតំបន់ ហើយនឹងវាយប្រហារតំបន់ទាំងឡាយណាដែលប្រើជាមូលដ្ឋានបាញ់គ្រាប់រ៉ូកែត ចូលទៅកាន់រដ្ឋអ៊ីស្រាអែល។

លោកបានបន្ថែមថា ដើម្បីសុវត្ថិភាពរបស់អ្នក អ្នកត្រូវតែជម្លៀសភ្លាមៗទៅភាគខាងលិច ហើយជៀសវាងការវិលត្រឡប់ទៅកាន់តំបន់ប្រយុទ្ធដ៏គ្រោះថ្នាក់។

កាលពីព្រឹកថ្ងៃអាទិត្យ កងទ័ពអ៊ីស្រាអែលបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានវាយប្រហារទីតាំងដាច់ដោយឡែកប្រហែល ១៣០ នៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប។

យោងតាមតួលេខដែលចេញផ្សាយកាលពីថ្ងៃអាទិត្យដោយអាជ្ញាធរសុខាភិបាលហ្កាហ្សា ចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការយោធារបស់ខ្លួនឡើងវិញនៅតំបន់ហ្កាហ្សាថ្ងៃទី ១៨ ខែមីនា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ៦.៨៦០នាក់ត្រូវបានសម្លាប់ និង២៤.២២០នាក់បានរងរបួស។

 ចំនួនអ្នកស្លាប់សរុបនៅហ្កាហ្សា ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមក្នុងខែតុលា ឆ្នាំ ២០២៣ បានកើនឡើងដល់ ៥៧.៤១៨ នាក់ ដោយមានអ្នករងរបួសចំនួន១៣៦.២៦១នាក់ គិតត្រឹមថ្ងៃអាទិត្យចុងសប្ដាហ៍មុននេះ៕



អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        25
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        25
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm