ឯកឧត្តម ហ៊ុន ម៉ានី រម្លឹកពីការបង្កភាពតានតឹងរបស់ថៃ ក្រោយ​ប្រាសាទ​ព្រះវិហារ​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិក​ភណ្ឌពិភពលោក

2025/07/07 05:53:12 pm        125

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង​ជា​ប្រធាន​សហ​ភាព​សហព័ន្ធ​យុវជនកម្ពុជា ក្នុងឱកាសគម្រប់ខួបលើកទី១៧ឆ្នាំ នៃការដាក់បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិបេតិកភណ្ឌពិភពលោក បានបង្ហោះជាខ្លឹមសារលើទំព័រហ្វេសប៊ុក ដោយ​រម្លឹក​ពី​ការ​បង្ក​ភាពតានតឹងរបស់ភាគី ថៃ នៅក្នុងតំបន់ប្រាសាទព្រះវិហារ និងនៅតាមបន្ទាត់ព្រំដែន។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នៅថ្ងៃនេះ បាន​បង្ហោះនូ​វ​សំណេរ​ដោយ​រម្លឹក​ពី​អ្វី​ដែល​បាន​កើតឡើងកាលពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ ២០១១ ពាក់ព័ន្ធនឹងប្រាសាទព្រះវិហារ និង​តំបន់​នៅ​តាម​ព្រំដែន​។ ឯកឧត្តម បញ្ជាក់ថា បន្ទាប់​ពី​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោកនៅ​ឆ្នាំ២០០៨ ភាគីថៃបានបង្កភាពតានតឹង និងប្រឈម​មុខ​ដាក់​គ្នា​ផ្នែក​កង​ទ័ព​នៅ​ក្នុង​តំបន់​ប្រាសាទព្រះវិហារ និងនៅតាមបន្ទាត់ព្រំដែន។ ការប៉ះ​ទង្គិច​គ្នារ​វាង​កង​ទ័ព​នៃ​ប្រទេស​ទាំង​ពីរ​បាន​នាំឱ្យមានការខូចខាតដល់ប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក និង​បាន​បំផ្លាញ​ទាំង​ស្រុង​នូវ​ផ្សារ​ឈ្មោះ "ផ្សារជើងប្រាសាទ" ឬ "ផ្សារមុខប្រាសាទ" ដែល​មាន​ទីតាំង​នៅ​ជើង​ភ្នំ​ព្រះវិហារ​ដែលមានចំនួន ២៦២តូប ដោយមានប្រជាពលរដ្ឋអាស្រ័យផល ចំនួន ៣១​គ្រួសារ​។ ទោះបីជាយ៉ាងណាក៏ដោយ កម្ពុជាបានឈរលើគោលការណ៍ដោះស្រាយដោយសន្ដិវិធី និ​ង​ច្បាប់អន្ដរជាតិ។ ជាក់ស្ដែងការប៉ះទង្គិចគ្នានាពេលនោះ បានធូរស្រាល​ទៅ​វិញ​បន្ទាប់​ពី​កម្ពុជា​បាន​ស្នើ​ទៅ​កាន់តុលាការអន្ដរជាតិ (ICJ) បកស្រាយឡើង​វិញ​នូវ​សាលក្រម​នៃ​រឿង​ក្ដី​ប្រាសាទ​ព្រះវិហារ ​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។

ប្រជាជនកម្ពុជាបានហែលឆ្លងនូវទុក្ខលំបាកវេទនាច្រើនរាប់មិនអស់ដែលកើតឡើងដោយសារសង្គ្រាម​ក្នុងអតីតកាល ដែលធ្វើឱ្យប្រជាជនកម្ពុជាស្គាល់យ៉ាងច្បាស់នូវតម្លៃនៃសុខសន្ដិភាព។ ការ​ប៉ះ​ទង្គិច​គ្នាចន្លោះឆ្នាំ២០០៨ ដល់ ២០១១ បានបង្កជា​ផល់​ប៉ះពាល់​ជា​ច្រើន​ដល់​ជីវភាព​របស់​ប្រជា​ពលរដ្ឋ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែន ដូចជា ដោយ​ការ​ជម្លៀស​ខ្លួន​ទៅកាន់ទីសុវត្ថិភាព និងអាក់ខាននូវការប្រកបរបរទទួលទានប្រចាំថ្ងៃ ក៏​ដូច​ជា​ប៉ះ​ពាល់​ដល់​ការសិក្សារៀនសូត្ររបស់សិស្សានុសិស្សផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ស្មារតី​រួម​គ្នា​ជា​ធ្លុង​មួយ​ឧបត្ថម្ភ​គាំទ្ររ​បស់​ប្រជា​ពលរដ្ឋ​កម្ពុជា​ដែល​ជា​សម​រភូមិ​ក្រោយ​បាន​ក្លាយ​កម្លាំង​គាំទ្រ​ដល់​កង​ទ័ព​ដែលឈរជើងនៅជួរមុខ។ ជាពិសេស ការគាំទ្រនេះបាន​ក្លាយ​ជា​កម្លាំង​រួម​ដ៏​ខ្លាំង​ក្លាដែ​ល​ខ្មាំង​សត្រូវមិនអាចយកឈ្នះបាន។

មិនថា​ការប៉ះទង្គិចគ្នាក្នុងឆ្នាំ២០០៨ ដល់ ២០១១ ឬភាពតាន​តឹង​ប្រឈ​ម​មុខ​ដាក់​គ្នា​ក្នុង​ពេល​នេះ ​កម្លាំងគាំទ្ររបស់ ប្រជាពលរដ្ឋដែលជាសមរភូមិក្រោយគឺជាខឿនការពារជាតិដ៏រឹងមាំ ជា​កម្លាំង​ជំរុញទឹកចិត្តនិងស្មារតីកងទ័ពដែលឈរជើងនៅខ្សែត្រៀមជួរមុខ។ ក្នុងនាមជាប្រជាពលរដ្ឋ យើង​ជឿជាក់ និងគាំទ្រ​យ៉ាង​ពេញ​ទំហឹង​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ត្រៀម​ខ្លួន​រួ​ច​ជា​ស្រេច​ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារបូរណភាពដែនដី និងអធិបតេយ្យភាពជាតិ ក៏​ដូ​​ច​ជា​សមត្ថភាព​ក្នុង​ការ​គ្រប់​គ្រង​ស្ថាន​ការណ៍​នានា​ដោយ​បោះជំ​ហាន​យ៉ាង​ស្វាហាប់​ប្រកប​ដោយ​ភាព​ជឿជា​ក់៕ អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        117
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        228
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        213

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm