ប្រជាជនហ្កាហ្សា ស្ទើរតែមិនហ៊ានសង្ឃឹមសម្រាប់ជោគជ័យក្នុងកិច្ចចរចាបទឈប់បាញ់

2025/07/07 06:54:53 pm        65

អារម្មណ៍របស់អ្នកស្រុកនៅតំបន់ហ្កាហ្សា កាន់តែតានតឹងឡើង និងស្រុតចុះខ្លាំងលើលទ្ធភាពនៃបទឈប់បាញ់ថ្មី ក្រោយការវាយលុករបស់អ៊ីស្រាអែល ជិត ២១ខែ ដែលជម្លៀសប្រជាជនស្ទើរតែទាំងមូលនៃទឹកដីដ៏តូចចង្អៀតនេះ។ កាលពីព្រឹកថ្ងៃអាទិត្យ (០៦ កក្កដា) នៅទីក្រុងហ្កាហ្សា អ្នកស្រុកកំពុងជជែកពីប្រធានបទដដែលៗតែមួយប៉ុណ្ណោះ នោះគឺលទ្ធភាពនៃសន្តិភាពសម្រាប់ទឹកដីទាំងមូល ប៉ុន្តែមានមនុស្សតិចណាស់ដែលមានក្ដីសង្ឈឹមលើរឿងនេះ។

អ្នកស្រុកមួយចំនួនមកពីទីក្រុង Beit Lahiya ដែលត្រូវបំផ្លិចបំផ្លាញនៅចុងភាគខាងជើងហ្កាហ្សា បាននិយាយថា ពួកគេសប្បាយចិត្តជាមួយនឹងការឆ្លើយតបជាវិជ្ជមានពីក្រុមហាម៉ាស ចំពោះសំណើចុងក្រោយបង្អស់ដែលគាំទ្រដោយអាមេរិកនៃលក្ខខណ្ឌសម្រាប់កិច្ចព្រមព្រៀងមួយ ប៉ុន្តែស្ទើរតែមិនហ៊ានសង្ឃឹមសម្រាប់ជោគជ័យពិតប្រាកដឡើយ។

រហូតមកដល់ពេលនេះ អ៊ីស្រាអែលបានច្រានចោលការទាមទាររបស់ក្រុមហាម៉ាស សម្រាប់ការផ្លាស់ប្តូរក្នុងសេចក្តីព្រាងនៃកិច្ចព្រមព្រៀង ១៤ចំណុច ដែលបានផ្សព្វផ្សាយកាលពីសប្តាហ៍មុន ប៉ុន្តែកាលពីថ្ងៃអាទិត្យ ភាគីជម្លោះទាំងពីរបានធ្វើកិច្ចចរចាដោយប្រយោលជាលើកដំបូងនៅប្រទេសកាតា ដែលបានបញ្ចប់ដោយពុំមានវឌ្ឍនភាពទាល់តែសោះ។

គួររម្លឹកថា មានបទឈប់បាញ់ពីរលើកមកហើយនៅហ្កាហ្សា គឺមួយនៅខែវិច្ឆិកា ឆ្នាំ២០២៣ និងលើកទីពីរនៅឆ្នាំនេះ ដែលចូលជាធរមានក្នុងខែមករា ប៉ុន្តែក្រោយមកបានដួលរលំក្នុងខែមីនា នៅពេលអ៊ីស្រាអែល បដិសេធចំពោះការសន្យាថានឹងឈានទៅដំណាក់កាលទីពីរ ដែលអាចនាំទៅដល់ការបញ្ចប់ជម្លោះយ៉ាងច្បាស់លាស់ជាអចិន្រ្តៃយ៍នៅពេលនោះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        274
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        316
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        296

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm