ប្រជាពលរដ្ឋជាង៦០០គ្រួសារនៅស្រុកកោះធំ ទទួលអំណោយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

2025/07/07 07:45:17 pm        270

នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា​ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និង​ចែក​អំណោយ​មនុស្ស​ធម៌​ជូនប្រជាជនងាយរងគ្រោះបំផុតចំនួន ៦២១គ្រួសារ មកពីក្រុង/ស្រុកចំនួន៣ (ស្មើនឹង ១៨៦​ភូមិ​, ២៣ឃុំ/សង្កាត់) ក្នុងខេត្តកណ្តាល ពិធីនេះធ្វើឡើងនៅក្នុងកីឡដ្ឋាន ស្រុកកោះធំ ស្ថិត​ក្នុង​ភូមិ​ព្រែក​ថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

ក្នុងឱកាសនោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ពាំនាំ​នូវ​ព្រះរា​ជ​បន្ទូល​សាក​សួរ​សុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹក ក្ដីអាណិតស្រឡាញ់ ពីព្រះករុណា ព្រះបាទ សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង​ព្រះ​មហា​ក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសិរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល ព្រះ​ប្រធានកិត្តិយស​កាកបាទក្រហមកម្ពុជា ជាទីគោគោរពដ៏ដ៏ខ្ពង់ខ្ពស់បំផុត ជូនដល់​ប្រជា​ពលរដ្ឋ​។ ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខ ពីសំណាក់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចបរវធិបតី ហ៊ុន ម៉ាណែត។

ជាមួយគ្នានេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានមានប្រសាសន៍សម្តែងនូវក្តីនឹករលឹក ស្រឡាញ់ និង​អាណិត​អាសូរ​ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានមកទទួលអំណោយនៅពេលនេះ ព្រម​ទាំង​បាន​សូម​ឱ្យ​បងប្អូន ប្រជាពលរដ្ឋទាំងអស់ត្រូវចេះថែរក្សាសុខភាព ហូបស្អាត ផឹកស្អាត រស់​នៅ​​ស្អាត និងត្រូវខិតខំដាំដំណាំ បន្លែបង្កាជុំវិញផ្ទះ បង្កបង្កើនផល ចិញ្ចឹមសត្វ និង​ប្រកបរបរ​ផ្សេង​ៗ ​ដើម្បីលើកកម្ពស់ ជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបន្តថា កាកបាទក្រហមកម្ពុជា តែងតែគិតគូរ​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ដែល​ជួប​ការ​លំបាក ជាពិសេសចាស់ជរាគ្មានទីពឹង កុមារកំព្រា ជនពិការ អ្នកមានជំងឺរ៉ាំរៃ ស្ត្រីមេម៉ាយ និង​គ្រួសាររងគ្រោះដោយទឹកជំនន់ ខ្យល់កន្ត្រាក់ គ្រោះអគ្គិភ័យ និងគ្រោះមហន្តរាយផ្សេងៗទៀត ដោយ​មិនប្រកាន់និន្នាការនយោបាយ សាសនា ពូជសាសន៍អ្វី ឡើយ គ្រប់កាលៈទេសៈ និងគ្រប់​ទី​កន្លែង​ សម្រាប់គ្រប់ៗគ្នា ដោយមិនទុកឱ្យនរណាម្នាក់ចោលនោះឡើយ។ លើស​ពី​នោះ​ទៀត​ក្រៅ​ពី​ផ្តល់​អំណោយជូនប្រជាពលរដ្ឋទីទាល់ក្រនៅតាមសហគមន៍នានា សម្ដេចក៏បានគិតគូរ ឧបត្ថម្ភ​គាំទ្រ ​ជាស្បៀងអាហារសម្ភារៈប្រើប្រាស់ ទៅដល់កងទ័ពជួរមុខ ដែលកំពុង​ឈរជើ​ង​ការ​ពារ​ទឹក​ដី​ក្រោម​ការ​ឈ្លាន​ពាន​របស់ប្រទេសជិតខាង នៅតាមតំបន់ព្រំដែន ដែល​ជា​កម្លាំង​ជួរ​មុខ​ក្នុង​ការ​ការ​ពារ​បូរណ​ភាពទឹកដីជូនជាតិមាតុភូមិ។ សម្ដេចក៏សូម​កោត​សរសើរ​នៅ​ទឹក​ចិត្ត​របស់​បង​ប្អូន​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ប្រទេសកម្ពុជាទាំងអស់ ដែលបានចូលរួម​គាំទ្រ​លើក​ទឹក​ចិត្ត​ដល់​កងទ័​ព​ជួរមុខ​ដែល​ជា​កម្លាំងចិត្តមួយ។

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល​ខេត្តកណ្ដាល និង​ជា​ប្រធា​ន​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​កណ្ដាល សូមសម្តែងនូវការ គោរពស្វាគមន៍យ៉ាងកក់​ក្តៅ​ប្រកប​ដោយ​គាវរភក្តី​ដ៏​ស្មោះស្ម័គ្រ​បំផុត ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាក​បាទក្រហមកម្ពុជា និង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ដែល សម្តេច​បានឆ្លៀតពេលវេលាដ៏មមាញឹក និងមានតម្លៃ អញ្ជើញចុះសួរសុខទុក្ខ និង​នាំ​យក​អំណោយ​មនុស្ស​ធម៌មកចែកជូន ដោយផ្ទាល់ដៃដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៦២១គ្រួសារ នៅទីតាំងកីឡដ្ឋាន ស្រុកកោះធំ នាឱកាសដ៏វិសេសវិសាលនេះ។

វត្តមាន​ដ៏ប្រពៃថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនត្រឹមតែបានញ៉ាំងឱ្យពិធីនេះ កាន់តែ​មាន​ភាព​អធិក​អធម និងប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅ និងក្តីសណ្តោសមេត្តាប៉ុណ្ណោះ ទេ ថែម​ទាំង​បាន​ផ្តល់កិត្តិយសដ៏ឧត្តុងឧត្តម និងបានបង្ហាញអំពី ការយកចិត្តទុកដាក់ខ្ពស់របស់ សម្តេច ចំពោះ​មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋ ដោយកន្លងមកសម្តេច​តែងតែយកចិត្តទុកដាក់ និង​ឧបត្ថម្ភ​គាំទ្រ ទាំងផ្នែកសម្ភារៈ ស្មារតី និងធនធានយ៉ាងច្រើនឥតគណនា លើការងារមនុស្ស​ធម៌​នៅ​ទូទាំង​ប្រទេស។

សូមជម្រាបថា ទាក់ទិននឹងការងារមនុស្សធម៌នេះដែរសម្ដេចកិត្តិ​ព្រឹទ្ធបណ្ឌិតប្រធាន កាក​បាទ​ក្រហម​កម្ពុជា​ ក៏បានផ្ដាំផ្ញើទៅដល់បងប្អូនអ្នកសារព័ត៌មាននានា ពិសេស​អន​ឡាញ​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេង​ៗ ​បើជួបប្រទះបងប្អូនដែលមានជីវភាពខ្វះខាត ជនងាយរង​សូមជួយផ្សព្វផ្សាយ និង​ផ្ដល់​អាសយដ្ឋាន​ពិតប្រាកដរបស់ពួកទាំងនោះមក កាកបាទក្រហមកម្ពុជា ដើម្បីក្រុម​ការងារ​ចុះ​ទៅ​ពិនិត្យ​ជីវភាពជាក់ស្ដែង និងផ្ដល់ជាជំនួយជួយទៅដល់ពួកគាត់ឲ្យបានទាន់ពេលវេលា។

ឆ្លៀតក្នុងឱកាសនោះដែរសម្ដេចក៏បានផ្ដាំផ្ញើទៅដល់បងប្អូនប្រជាពលរដ្ឋឲ្យបានចូលរួមទាំងអស់សូម​ថែ​រក្សា​សុខភាពឱ្យបានល្អ ជាពិសេសការពារនូវជំងឺមិនឆ្លងនានា ដែល​កំពុង​តែ​ប្រឈម​ខ្ពស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លើសពីនោះទៀតក៏សូមផ្ដាំផ្ញើទៅដល់ក្មួយៗដែលជាយុវជន សិស្សា​នុ​សិស្ស​ដែល​កំពុងស្ថិតក្នុងវ័យសិក្សាសូមចៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗ ដូចជាគ្រឿងញៀន ល្បែងស៊ីសងនានា ដែលទាំងអស់នេះអាចបង្កឲ្យមានជាអំពើហិង្សានៅក្នុងសង្គម ក៏ដូច​ជា​គ្រួសារ​ផង​ដែរ​។

សូមបញ្ជាក់ថាគ្រួសារទាំង៦២១គ្រួសារដោយក្នុងមួយគ្រួសារទទួលបាន អង្ករ៣០​គីឡូក្រាម​ មី​១​កេស​ ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ប្រេងឆា១ដប ភេសជ្ជៈបាកាស១យួរ ឃីត​១​កញ្ចប់​(សារុង ក្រមាមុង ភួយ) សាប៊ូក្លិន២ដប នំប៉័ងផ្អែមមួយដើមទឹកបរិសុទ្ធ១ដប និង​ថវិកា​៥​ម៉ឺន​រៀល​៕ អត្ថបទ៖ សំ ងីម / រូបភាព : សៅ យ៉ាម៉ង 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        195
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        173
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm