ក្រសួងការងារ៖ ពលករដែលចង់ស្វែងរកការងារ អាចទាក់ទងអាជ្ញាធរបន្ថែម ខណៈកម្ពុជាខ្វះខាតកម្លាំងពលកម្ម ២៥ម៉ឺនកន្លែង

2025/07/07 09:36:35 pm        384

អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្ត​អំពាវ​នាវ​ដល់​ពលករ​ខ្មែរ​ដែល​ត្រឡប់​ម​ក​ពីប្រទេសថៃ ដែលចង់បានការងារថ្មីធ្វើ គឺអាចទាក់ទងអាជ្ញាធរភូមិ ឃុំ ស្រុករបស់ខ្លួន ព្រោះ​ក្រសួងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ ដើម្បីរៀបចំឱ្យជួបជាមួយរោងចក្រ សហ​គ្រាស​ដោយផ្ទាល់ ដើម្បីឱ្យបានជួបសម្ភាសន៍ការងារ។

ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមាន​ប្រសាសន៍​ប្រាប់​ព័ត៌មានប៊ីធីវី ឱ្យដឹងថា គិតត្រឹមថ្ងៃទី៧ ខែកក្កដានេះ គឺជាថ្ងៃទី២ហើយ ដែល​ឯកឧត្តម​រដ្ឋ​មន្រ្តី ​ហេង សួរ អមដោយថ្នាក់ដឹកនាំខេត្ត មន្ទីរការងារ និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីបើក «វេទិកា​ការងារ​» របស់ទីភ្នាក់ងារ ជាតិមុខរបរ និងការងារ (NEA) នៅក្នុងស្រុកកំពង់សៀម ខេត្ត​កំពង់ចាម​ ដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋ ជាពិសេសពលករដែលទើបត្រឡប់មកពីប្រទេសថៃ ឱ្យ​ទទួលបានការងារភ្លាមៗ ដែលកំពុងមានតម្រូវការកម្លាំងពលកម្មជាច្រើនម៉ឺនកន្លែង បន្ទាប់​ពី​ចប់​ការងារ​នៅស្រុកស្វាយអន្ទរ និងស្រុកកំចាយមា ខេត្តព្រៃវែង កាលពីថ្ងៃម្សិលមិញ។

ឯកឧត្តមអ្នកនាំពាក្យ បានបន្តថា ក្រៅការចុះផ្សព្វផ្សាយឱកាសការងារ ដែលដឹក​នាំ​ដោយ​ឯកឧត្តម​រដ្ឋមន្រ្តី ហេង សួរ នៅក្នុងខេត្តកំពង់ចាមនេះ ថ្នាក់ដឹកនាំក្រសួងការងារផ្សេងៗទៀត បាន​បន្តដឹកនាំទៅកាន់ខេត្តកំពង់ធំ និងក៏បានចុះទៅកាន់តាមបណ្តាខេត្តផ្សេងៗទៀត ដើម្បី​ផ្តល់​ឱកាសការងារជូនទៅដល់ប្រជាពលរដ្ឋឱ្យបានឱកាសការងារគ្រប់ៗគ្នា ហើយខណៈ​ដែល​កម្ពុជា​កំពុង​ខ្វះក​ម្លាំងពលកម្មចំនួនប្រមាណ ២៥ម៉ឺនកន្លែងផងដែរ។ ឯកឧត្តម បានឱ្យដឹងទៀតថា ក្នុង​អំឡុង​ចុះ​ផ្សព្វផ្សាយនេះដែរ បានមើលឃើញថា មានការចាប់​អារម្មណ៍​ជា​ខ្លាំង​ពី​សំណាក់​ប្រជា​ពលរដ្ឋ​ទូទៅ ក៏ដូចជាពលករខ្មែរទើបត្រឡប់មកពីថៃ។

សូមបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹង​ដឹក​នាំ​ក្រុម​ហ៊ុន​ធំ​ៗ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSEZ) តំបន់សេដ្ឋកិច្ចពិសេសចេជាង(Zhejiang) សមាគម​វាយ​នភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងរោងចក្រ Spot Tech ចុះមូលដ្ឋាន ដើម្បីចុះទៅសម្ភាសន៍ជ្រើសរើសកម្លាំងពលកម្មនៅតាមភូមិ ស្រុក ក្នុង​ខេត្ត​ចំនួន៥ មានដូចជា ព្រៃវែង កំពង់ចាម បាត់ដំបង កំពង់ធំ និងបន្ទាយមានជ័យ តាម​រយៈ​រថយន្ត​ការងារចល័តរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក្នុងគោល​បំណង​ដើម្បី​រំកិល​សេវា​ផ្ដល់​ឱកាសការងារជូនពលរដ្ឋដល់មុខផ្ទះតែម្ដង ព្រោះនៅតំបន់​ដាច់​ស្រយាល​មួយ​ចំនួន​មិន​ទទួលបា​ន​ព័ត៌មានគ្រប់ជ្រុងជ្រោយពីការស្វែងរកការងារ ឬបងប្អូនយើងខ្លះថា មិនដឹង​ទៅ​រក​ការងារ​នៅ​ឯណា? ដូចនេះ ដើម្បីដោះស្រាយចម្ងល់ទាំងនេះ យើងត្រូវតែបើក​យុទ្ធ​នា​ការ​នេះ​ឡើង​ក្នុង​ការឱកាសផ្ដល់ការងារធ្វើដ៏សំបូរបែបទៅដល់ភូមិ ស្រុករបស់ពួកគាត់តែម្ដង៕ អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        93
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        195
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        175

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm