ក្រុមអង្គការសហប្រជាជាតិ ដាក់ពង្រាយនៅឆ្នេរសមុទ្រស៊ីរី ខណៈភ្លើងចំហេះព្រៃបង្ខំមនុស្សរាប់រយនាក់ជម្លៀសខ្លួន

2025/07/07 10:19:26 pm        57

ក្រុមរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃអាទិត្យ បានដាក់ពង្រាយទៅកាន់ឆ្នេរសមុទ្រស៊ីរី ជាកន្លែងដែលក្រុមអ្នកពន្លត់អគ្គីភ័យ កំពុងប្រយុទ្ធនឹងភ្លើងចំហេះព្រៃ សម្រាប់ថ្ងៃទី៤។

លោក Adam Abdelmoula អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅស៊ីរី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភ្លើងដែលកំពុងឆេះរីករាលដាលយ៉ាងឆាប់រហ័ស នៅក្នុងខេត្ត Latakia ភាគ   ពាយ័ព្យ «បានបង្ខំមនុស្សរាប់រយគ្រួសារឲ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ខណៈដែលផ្ទៃដីកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន ត្រូវបានបំផ្លាញ»។

លោកបាននិយាយថា ក្រុមរបស់អង្គការសហប្រជាជាតិកំពុង «ធ្វើការវាយតម្លៃជាបន្ទាន់ ដើម្បីកំណត់ទំហំនៃគ្រោះមហន្តរាយ និងដើម្បីកំណត់ពីតម្រូវការមនុស្សធម៌ជាបន្ទាន់បំផុត»។

ក្រុមពន្លត់អគ្គិភ័យមកពីប្រទេសទួរគី និងហ្ស៊កដានី បានចូលរួមជាមួយក្រុមការពារជនស៊ីវិលស៊ីរី ដោយ   ផ្តល់ការគាំទ្រពីអាកាសជាមួយនឹងឧទ្ធម្ភាគចក្រ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA របស់ប្រទេសស៊ីរី បានរាយការណ៍ថា ក្រុមសង្គ្រោះបន្ទាន់ កំពុងព្យាយាមទប់ស្កាត់កុំឲ្យភ្លើងឆេះរាលដាលដល់តំបន់បម្រុងធម្មជាតិ Al-Frunloq ជាមួយនឹង«ព្រៃមានដើមឈើធំៗ ហើយជាប់ៗគ្នា»។

រដ្ឋមន្ត្រីក្រសួងសង្គ្រោះបន្ទាន់ និងគ្រប់គ្រងគ្រោះមហន្តរាយស៊ីរី លោក Raed Al-Saleh បានហៅស្ថានភាពនេះថា «សោកនាដកម្មដ៏ធ្ងន់ធ្ងរ»។

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        10
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        24
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm