ខេត្តចំនួន៤នៅភូមិភាគឦសាន នឹងក្លាយជាខេត្តសក្តានុពល ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល

2025/07/07 10:21:34 pm        521

អាជ្ញាធរនៅភូមិភាគឦសាន មានក្តីរំពឹងខ្ពស់ អំពីការរីកចម្រើននៅតាមតំបន់របស់ខ្លួន តាមរយៈការ​​ស្រូបយកការវិនិយោគទៅ បណ្ដាក់ទុនថ្មីៗបន្ថែម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបាននិងកំពុងជំរុញខេត្តទាំង ៤ នៅតំបន់ភាគឦសាន ឲ្យក្លាយទៅជាខេត្តមានសក្តានុពល​នៅក្នុងវិស័យសេដ្ឋកិច្ច។

លោក ហេង សាវឿន អភិបាលនៃគណៈអភិបាលស្រុកវើនសៃ ខេត្តរតនគីរី លើកឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារ សារព័ត៌មាន ស្តីពីជំរុញការវិនិយោគក្នុងភូមិភាគឦសានរបស់រាជរដ្ឋាភិបាល នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ នេះថា ស្រុកវើនសៃគឺជា ស្រុកមួយស្ថិតនៅក្នុងតំបន់ខ្ពង់​រាប ក្នុងនោះប្រជាកសិករភាគច្រើនធ្វើស្រែនិងចម្ការ ជាពិសេសការដាំដុះស្វាយចន្ទីរជាដើម ក្រៅពីនេះ ស្រុកក៏ទទួលបានក្រុមហ៊ុនវិនិយោគលើការដាំដុះកៅស៊ូផងដែរ នៅលើផ្ទៃដីប្រមាណជាង៧ ពាន់ហិចតា ដែលដំណាំទាំងនេះគឺជា ប្រភេទដំណាំសក្តានុពល ដែលរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកខ្ពស់ ដើម្បីការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងជំរុញការនាំចេញ ជាក់ស្តែងប្រភេទដំណាំ​ទាំង៣ខាងនេះ បានកំពុងចូលរួមគាំដល់កំណើននៃការនាំចេញកសិផលរបស់កម្ពុជា។

លោក បន្តថា ជុំវិញខេត្តកាអភិវឌ្ឍខេត្តនៅភូមិភាគឦសាននេះ ជាពិសេសខេត្តរតនគីរី គឺជាខេត្តសក្តានុពលមួយ ដោយមាន ហេដ្ឋារចនាសម្ព័ន្ធគ្របដណ្តប់ស្ទើរគ្រប់បែបយ៉ាង បម្រើដល់ការវិនិយោគ និងការធ្វើពាណិជ្ជកម្ម ពោលគឺមានភាពអំណោយផល គ្រប់វិស័យ ជាពិសេសការអភិវឌ្ឍន៍​វិស័យកសិកម្ម កសិ-ឧស្សាហកម្មជា រោងចក្រ សហគ្រាសជាដើម ជាក់ស្តែងគម្រោងជំរុញអភិវឌ្ឍ នៅភូមិភាគឦសាននេះ រាជរដ្ឋាភិបាលបានកំពុងដើរលើផ្លូវត្រូវ និងក៏ជាការ បង្ហាញឱ្យឃើញ​អំពីការយកចិត្តទុកដាក់បំផុតរបស់ប្រមុខ រាជរដ្ឋាភិបាល នៃគម្រោងជំរុញអភិវឌ្ឍខេត្តទាំង៤ ឱ្យក្លាយទៅជាតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចថ្មីៗបន្ថែមទៀត ដើម្បីគាំទ្រដល់ ការរីកលូតលាស់នៃសេដ្ឋកិច្ចជាតិ និងការរស់នៅរបស់ប្រជាជនដូចជា តាមរយៈការទទួលបាននូវចំណេះជំនាញ ការទទួលបានការងារ និងប្រាក់ចំណូលនៅក្នុងសេដ្ឋកិច្ចគ្រួសារជាដើម។

សូមបញ្ជាក់ថា ទាក់ទងការបង្កើតក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាននេះ រាជរដ្ឋាភិបាល​បានដាក់ចេញនូវនីតិវិធីមួយ ចំនួនដូចជា ការកំណត់ច្រកចេញចូលតែមួយ ក្នុងការទទួលពាក្យ​ស្នើ​ពីវិស័យឯកជន, ពិនិត្យវាយតម្លៃ និងផ្តល់គោលការណ៍លើកទឹក ចិត្តជូនវិស័យឯកជន និង​ផ្តល់ការប្រឹក្សាយោបល់អំពីកម្មវិធីពិសេស ដោះស្រាយផលលំបាក និងសំណូមពរជាក់ស្តែង​ផ្សេង​ៗ​របស់ ម្ចាស់គម្រោង លើវិធានការដែលមានចែងស្រាប់ក្នុងកម្មវិធីពិសេស ដោយប្រកាន់ខ្ជាប់​នូវការដោះស្រាយ និងការអនុវត្តការងាររួមគ្នា ជាកញ្ចប់ ក្នុងអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” សំដៅធានាប្រសិទ្ធភាព និងតម្លាភាព នៃការអនុវត្តការងារជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        171
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm