អង្គការសហប្រជាជាតិ​៖ ពលរដ្ឋ​មី​យ៉ាន់​ម៉ា​ជាង ​១៤​លាន​នាក់​ត្រូវការ​ជំនួយ​មនុស្សធម៌​បន្ទាន់​

2022/01/04 07:32:52 pm        409

​មី​យ៉ាន់​ម៉ា៖ ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​និយាយ​ថា ​ប្រជាជន​ជាង ១៤​លាន​នាក់​នៅ​សហភាព​មី​យ៉ាន់​ម៉ាប្រហែល​មួយ​ភាគ​បួន​ នៃ​ចំនួន​ប្រជាជន​របស់​ប្រទេស​នេះនឹង​ត្រូវ​ការ​ជំនួយ​មនុស្សធម៌​នៅ​ឆ្នាំនេះ​។​ ការិយាល័យ​អង្គការសហប្រជាជាតិ​សម្រាប់​ការ​សម្រប​សម្រួល​កិច្ចការ​មនុស្សធម៌ ឬ OCHA បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តីពី​តម្រូវការ​មនុស្សធម៌​នៅ​មី​យ៉ាន់​ម៉ា​។

​របាយការណ៍​បាន​និយាយ​ថា ​តម្លៃ​ស្បៀងអាហារ និង​ប្រេងឥន្ធនៈ​បាន​កើន​ឡើង​ បន្ទាប់ពី​យោធា​បាន​ដណ្ដើម​អំណាច​ក្នុង​រដ្ឋប្រហារ​កាលពី​ខែ​កុម្ភៈ​។​ របាយការណ៍​ដដែល​នេះក៏បាន​និយាយ​ផង​ដែរ​ថា ជំងឺ​រាតត្បាត​សកល​បាន​ធ្វើ​ឱ្យ​ស្ថានភាព​មនុស្សធម៌​របស់​ប្រទេស​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ៗ​។ អង្គការ​នេះ​បាន​ប៉ាន់ប្រមាណ​ថា ​មនុស្ស ១៤.៤​លាន​នាក់​នឹង​ត្រូវ​ការ​ជំនួយដូចជា​អាហារ និង​ការ​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ​។​ ការិយាល័យ​អង្គការសហប្រជាជាតិ​សម្រាប់​ការ​សម្របសម្រួល​កិច្ចការ​មនុស្សធម៌ បាន​សម្ដែង​ការ​ព្រួយបារម្ភ​អំពី​ផល​ប៉ះពាល់​នៃ​វីរុស​រាតត្បាត​សកល​លើ​ការអប់រំ​។

អង្គការ​ខាង​លើ​នេះ​បាន​កត់​សម្គាល់​ថា ​ការសិក្សា​ត្រូវ​បាន​រំខាន​ដល់​កុមារ​ប្រហែល ១២​លាន​នាក់​ក្នុង​ឆ្នាំ២០២០ និង ២០២១ ដោយសារ​ការ​បិទ​សាលារៀន​។ របាយការណ៍​បាន​និយាយ​ថា "​ប្រជាជន​មី​យ៉ាន់​ម៉ា​កំពុង​ប្រឈម​នឹង​វិបត្តិ​នយោបាយ សេដ្ឋកិច្ច​សង្គម សិទ្ធិមនុស្ស និង​មនុស្សធម៌​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ខណៈ​មាន​តម្រូវការ​ខ្ពស់​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ។​ កាលពី​ចុងខែ​ធ្នូ ឆ្នាំ២០២១ ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ាគ្រប់គ្រង​ដោយ​យោធា និង​ក្រុម​ទ័ពព្រៃ​ជនជាតិ​ភាគបាន​បង្ខំ​ឲ្យ​អ្នកស្រុក​ជាង​ ៤,០០០នាក់​រត់​គេច​ខ្លួន​ឆ្លងព្រំដែន​ចូល​ទៅ​ប្រទេស​ថៃ៕​

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        79
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        112
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm