ក្រសួងការពារជាតិ បាននិយាយនៅថ្ងៃចន្ទនេះថា ទាហានទួរគី ៨នាក់ បានស្លាប់ បន្ទាប់ពីបានប៉ះពាល់នឹងឧស្ម័នមេតាន អំឡុងពេលប្រតិបត្តិការរុករក នៅក្នុងរូងភ្នំមួយ នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបាននិយាយថា ឧបទ្ទវហេតុនេះ បានកើតឡើងកាលពីថ្ងៃអាទិត្យក្នុងអំឡុងពេលបេសកកម្មស្វែងរកអដ្ឋិធាតុទាហានទួរគីម្នាក់ ដែលត្រូវបានសម្លាប់ ក្នុងអំឡុងប្រតិបត្តិការយោធាប្រឆាំងនឹងគណបក្សពលករឃើដ(PKK) ដែលត្រូវបានចាត់ទុកថាខុសច្បាប់។
ក្រសួងបាននិយាយថា ទាហាន១១នាក់ផ្សេងទៀត ដែលប៉ះពាល់នឹងឧស្ម័ននៅក្នុងរូងភ្នំនោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល។

