ចិន៖ BRICS មិនស្វែងរក «ការប្រឈមមុខដាក់គ្នា» ក្រោយលោក Trump គំរាមដំឡើងពន្ធ ១០ភាគរយ

2025/07/08 12:46:59 am        58

ប្រទេសចិន នៅថ្ងៃចន្ទ (ទី៧ ខែកក្កដា) បាននិយាយថា ប្រទេសសមាជិក BRICS ជាក្រុមដែលរួមមានប្រេស៊ីល រុស្ស៊ី និងឥណ្ឌា មិនបានស្វែងរក «ការប្រឈមមុខដាក់គ្នា» នោះឡើយ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានប្តេជ្ញាថា នឹងដាក់ពន្ធបន្ថែម ១០ភាគរយលើប្រទេសដែលស្របតាមប្លុកនេះ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានប្រាប់ឲ្យដឹងថា៖ «ទាក់ទងនឹងការដាក់ពន្ធគយនេះ ប្រទេសចិនបានបញ្ជាក់ជំហររបស់ខ្លួនម្តងហើយម្តងទៀតថា សង្រ្គាមពាណិជ្ជកម្ម និងពន្ធមិនមានអ្នកណាទទួលបានជ័យជម្នះនោះទេ ហើយវិធានការគាំពារនិយមមិននាំឆ្ពោះទៅរកដំណើស្រាយនោះទេ»។

គួរបញ្ជាក់ថា លោក Trump បាននិយាយថា លោកនឹងផ្ញើលិខិតពន្ធគយដំបូងទៅកាន់ប្រទេសនានា នៅថ្ងៃចន្ទនេះ ពោលគឺប៉ុន្មានថ្ងៃមុនថ្ងៃផុតកំណត់ ដែលលោកបានដាក់សម្រាប់ដៃគូពាណិជ្ជកម្ម ដើម្បីឲ្យឈានដល់កិច្ចព្រមព្រៀង។

កាលពីថ្ងៃអាទិត្យ លោកបានប្រាប់ថា លោកនឹងផ្ញើសំណុំលិខិតក្រុមដំបូងរហូតដល់ ១៥ច្បាប់ ដែលព្រមានថា ការយកពន្ធរបស់សហរដ្ឋអាមេរិកលើការនាំចូល នឹងត្រលប់ទៅកម្រិតខ្ពស់ដែលលោកបានកំណត់ក្នុងខែមេសា ប្រសិនបើប្រទេសនានាមិនធ្វើកិច្ចព្រមព្រៀង។

ហើយតាមរយៈការបង្ហោះនៅលើបណ្តាញសង្គម Truth Social របស់លោក លោក Trump បានគំរាមយកពន្ធ ១០ភាគរយបន្ថែមទៀតលើប្រទេសដែលស្របជាមួយនឹងក្រុមប្រទេសកំពុងរីកចម្រើនរបស់ BRICS ដោយចោទប្រកាន់ប្រទេសទាំងនោះថា បាន «ប្រឆាំងអាមេរិក» បន្ទាប់ពីពួកគេបានថ្កោលទោសវិធានការពន្ធរបស់លោក ក្នុងកិច្ចប្រជុំកំពូល នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល កាលពីថ្ងៃអាទិត្យ។

តែនៅថ្ងៃចន្ទនេះ ទីក្រុងប៉េកាំង បាននិយាយការពារក្រុមនេះថា ប្លុក BRICS គឺជា «វេទិកាដ៏សំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការ រវាងទីផ្សារដែលកំពុងរីកចម្រើន និងប្រទេសកំពុងអភិវឌ្ឍន៍»។ លោកស្រី Mao បានបញ្ជាក់ថា៖ «នេះគឺជាប្លុកតស៊ូមតិ ដើម្បីគាំទ្រការបើកចំហ បរិយាបន្ន និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ នេះមិនមែនជាក្រុមប្រទេសពាក់ព័ន្ធនឹងការប្រឈមមុខដាក់គ្នានោះទេ ហើយមិនបានកំណត់គោលដៅលើប្រទេសណាមួយឡើយ»៕

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        9
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        15
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        24

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm