ការកាត់ផ្តាច់ជំនួយគំរាមកំហែងដល់កុមារងាយរងគ្រោះនៅសូម៉ាលី ខណៈវិបត្តិកង្វះអាហារូបត្ថម្ភកាន់តែធ្ងន់ធ្ងរខ្លាំង

2025/07/08 12:48:55 am        46

នៅមណ្ឌលសុខភាពមួយកន្លែងស្ថិតក្នុងទីក្រុង Baidoa ប្រទេសសូម៉ាលី គ្រូពេទ្យបានផ្តល់ដំណក់វ៉ាក់សាំងដល់កុមារកំពុងយំ ខណៈដែលម្តាយកំពុងលួងកូនរបស់គាត់ ។ ទិដ្ឋភាពនេះឆ្លុះបញ្ចាំងការពិតប្រចាំថ្ងៃនៅសូម៉ាលី ជាទីដែលអត្រាផ្តល់វ៉ាក់សាំងនៅទាប ហើយនិងកង្វះអាហារូបត្ថម្ភ មានលក្ខណៈសកល ។

អ្នកស្រី Sahro Ali ស្រ្តីជាម្តាយមានកូន ២នាក់ បានធ្វើការសង្កត់ធ្ងន់ពីសារៈសំខាន់ធ្ងន់ធ្ងរនៃការផ្តល់វ៉ាក់សាំង និងការទទួលបានឱសថព្យាបាលសម្រាប់កូនៗរបស់គាត់ ។

អ្នកស្រីនិយាយថា ពួកយើងត្រូវការវ៉ាក់សាំង និងឱសថព្យាបាលកូនរបស់គាត់ ។ ក្មេងៗនឹងទទួលរងបញ្ហាគ្រប់បែបយ៉ាង បើសិនជាពួកគេពុំទទួលបានវ៉ាក់សាំងបង្ការជំងឺទេនោះ ។ បើសិនជាខកខានប្រព័ន្ធភាពស៊ាំ ក្មេងៗនឹងជួបកង្វះអាហារូបត្ថម្ភ ហើយពួកគេនឹងត្រូវស្លាប់ ។

នៅមណ្ឌលសុខភាព Bullo-Jadid ដែលគាំទ្រដោយទីភ្នាក់ងារ USAID និងទីភ្នាក់ងារសង្រ្គោះកុមារ លោកវេជ្ជបណ្ឌិត Maryan Mohamed និយាយថា មណ្ឌលសុខភាពរបស់លោកទទួលក្មេងៗប្រហែល ៦០នាក់ ជារៀងរាល់ថ្ងៃ ដែលភាគច្រើននៃពួកគេ ស្វែងរកវ៉ាក់សាំង ។

លោកបន្តថា ក្មេងៗដែលត្រូវការវ៉ាក់សាំង មកពីជំរំជនភៀសខ្លួន និងតំបន់ដាច់ស្រយាល ។ ពេលដែលខ្វះខាតវ៉ាក់សាំង ពួកយើងមានការព្រួយបារម្ភថា ជំងឺ នឹងរីករាលដាល ហើយនិងកើនឡើង ដែលជំងឺទាំងអស់នោះ រួមទាំងក្អកមាន់ និងជំងឺស្វិតដៃជើង ។

ទោះបីជាយ៉ាងណាក៏ដោ ការកាត់ផ្តាច់ជំនួយរបស់ USAID បានធ្វើឲ្យវិបត្តិមួយនេះ កាន់តែធ្ងន់ធ្ងរខ្លាំង ។ លោក Moazzam Malik គឺជាប្រធានប្រតិបត្តិទីភ្នាក់ងារសង្រ្គោះកុមារដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស និយាយថា តម្រូវការនៅប្រទេសសូម៉ាលី មានទំហំធំធេងខ្លាំងណាស់ ដោយសារសហគមន៍ជាច្រើនងាយរងគ្រោះខ្លាំង បន្ទាប់ពីគ្រោះរាំងស្ងួតរយៈពេលយូរ និងការងាប់របស់បសុសត្វ ។

លោក Malik បន្តថា ក្នុងពេលតែមួយ ពួកគេប្រឈមនឹងតម្រូវការខ្លាំង ដោយសារគ្រោះរាំងស្ងួត និងផលប៉ះពាល់បង្កឡើងដោយសារបម្រែបម្រួលអាកាសធាតុ ហើយនិងផលប៉ះពាល់ដោយសារការកាត់ផ្តាច់ជំនួយ ៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        30
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        52
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm