កាលពីថ្ងៃអាទិត្យម្សិលមិញ ពលរដ្ឋទីបេតិ៍នៅប្រទេសនេប៉ាល់ បានប្រារព្ធបុណ្យចម្រើនព្រះជន្មលើកទី ៩០របស់សម្តេចសង្ឃ Dalai Lama ជាមួយនឹងការសម្តែងបែបវប្បធម៌ ពិធីបួងសួង និងការកាត់នំខួបកំណើត ។
មេដឹកនាំសាសនាព្រះពុទ្ធនៅតំបន់ទីបេតិ៍អង្គនេះ ឈានចូលដល់ព្រះជន្ម ៩០វស្សាកាលពីថ្ងៃអាទិត្យ រយៈពេល ១សប្តាហ៍ក្រោយការប្រារព្ធពិធីដោយក្រុមអ្នកគាំទ្ររបស់ទ្រង់ ។

ម្ចាស់ជ័យលាភីណូបែលសន្តិភាពអង្គនេះ ត្រូវបានគេចាត់ទុកថាស្ថិតក្នុងចំណោមមេដឹកនាំសាសនាដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោក ប៉ុន្តែមិនមែនទីក្រុងប៉េកាំងនោះឡើយ ដែលចាត់ទុកព្រះអង្គថាជាជនផ្តាច់ខ្លួន ។
ក្រោយពីរត់ភៀសខ្លួនចេញពីស្រុកកំណើតនៅតំបន់ទីបេតិ៍កាលពីឆ្នាំ ១៩៥៩ ស្របពេលបដិវត្តន៍ពណ៌ពុំជោគជ័យប្រឆាំងការគ្រប់គ្រងរបស់ចិន សម្តេចសង្ឃ Dalai Lama និងពលរដ្ឋទីបេតិ៍ជាច្រើនទៀត បាននិរទេសខ្លួនទៅកាន់ប្រទេសឥណ្ឌា ហើយចាប់តាំងពីពេលនោះមក ព្រះអង្គបានគាំទ្រឲ្យស្វែងរកភាពស្វយ័ត និងសេរីភាពសាសនាសម្រាប់ពលរដ្ឋទីបេតិ៍ ៕
