វិស័យអាណាចក្រនិងពុទ្ធចក្រកំពុងមានការវិវត្តរីកចម្រើន នៅក្រោមម្លប់នៃសន្តិភាព

2025/07/08 02:46:04 am        122

ភ្នំពេញ ៖ ក្រោមម្លប់នៃសន្តិភាព បានធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍនៅលើគ្រប់វិស័យ មិនថាវិស័យពុទ្ធចក្រនិងអាណាចក្រ ជាក់ស្តែងវិស័យ ព្រះពុទ្ធសាសនានៅកម្ពុជាកំពុងរីកចម្រើនយ៉ាងខ្លាំងក្លា និងបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ការឯកភាពជាតិ និងការសិក្សាអប់រំផ្លូវ ចិត្តដល់បុគ្គលគ្រប់រូបដើរតាមផ្លូវល្អ។

​ឯកឧត្តម តាំង សុខឃី ទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Khy Chenda Development នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥  បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងនាំយកទេយ្យទាន ទេយ្យវត្ថុ និងទៀនព្រះវស្សា ព្រមទាំងថវិកាសម្រាប់កសាងវត្ត ចំនួន ៨ លានរៀល ប្រគេនដល់ព្រះសង្ឃគង់នៅវត្តបុប្ផានារាម ហៅវត្តកាឡាន់ញ៉ៃ និងបានចូលរួមកសាងសសរព្រះវិហារចំនួន ១២ ដើម គិតជាថវិកាចំនួន ៥ ៤០០ ដុល្លាសហរដ្ឋអាមេរិក ដើម្បីចូលរួមអភិវឌ្ឍន៍ក្នុងវិស័យពុទ្ធចក្រ។

ឯកឧត្តម លើកឡើងបន្តថា រាជរដ្ឋាភិបាលនៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា, ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បាននិងកំពុងបន្តអនុវត្តកម្មវិធីគោលនយោបាយជាច្រើន ដោយសម្រេចបានសមិទ្ធផលថ្មីៗជូនជាតិ និង ប្រជាជន ជាពិសេសការពង្រីកសន្តិភាព ស្ថិរភាពនយោបាយសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ រក្សាបានកាន់តែរឹងមាំ ធ្វើឲ្យប្រជាជន រស់នៅយ៉ាងសុខសាន្ត ព្រមទាំងធានានូវការអនុគ្រោះសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។ 

លោក ហេង សាវឿន អភិបាលនៃគណៈអភិបាលស្រុក ស្រុកវើនសៃ លើកឡើងឱ្យដឹងថា ទាក់ទងការអភិវឌ្ឍន៍នៅក្នុងស្រុក ឃើញថា ក្រៅវិស័យអាណាចក្រ ក្នុងនោះវិស័យពុទ្ធចក្រក៏កំពុងមានការររីកចម្រើនគួកត់សម្គាល់ផងដែរ ជាក់ស្តែងវត្តបុប្ផានារាម ដែល ជាវត្តដែលមានចំណាស់ជាងគេ ត្រូវបានសប្បុរសជនមកពីជិតឆ្ងាយ ចូលបច្ច័យកសាងជាបន្តបន្ទាប់ ពោលគឺវិស័យពុទ្ធចក្រនិងអាណា ចក្របាននិងកំពុងដើរទន្ទឹមគ្នា នៅក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។

ជុំវិញការអភិវឌ្ឍនេះ, សមិទ្ធផលដែលកើតឡើងជាហូរនៅទូទាំងប្រទេស គឺបានកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល មិនថាវិស័យអាណាចក្រឬពុទ្ធចក្រនោះឡើយ ព្រោះវិស័យទាំងពីរនេះត្រូវដើរទន្ទឹមគ្នា ទើបជម្រុញឲ្យប្រទេសជាតិមានការរីកចម្រើន។ ជាក់ស្តែងការចូលរួមក្នុងវិស័យពុទ្ធបរិស័ទរបស់សប្បុរសជន គឺជាការបង្ហាញនូវកាយវិការជ្រះថ្លាបំផុត ខណៈដែលសមិទ្ធផលនានា កំពុងកើតឡើងហូរហែរ ដែលប្រការនេះក៏ត្រូវការចូលរួមពីសប្បុរសជន ពុទ្ធបរិស័ទជិតឆ្ងាយបន្ថែមទៀត ដើម្បីរួមកសាងសម្រាប់ជា ប្រយោជន៍ដល់មនុស្សជំនាន់ក្រោយ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        1
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        213
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន

2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm