Diego Schwartzman យកឈ្នះ Stefanos Tsitsipas ជា​ជ័យជំនះ​សំរាប់​អា​ហ្ស​ង់​ទីន​នៅ ATP Cup

2022/01/04 09:03:02 pm        172

​វាយកូនបាល់៖ ​កីឡាករ​វាយ​កូន​បាល់ Diego Schwartzman បាន​វាយបក​ពីក្រោយ​យកឈ្នះ​កីឡាករ​ក្រិ​ក Stefanos Tsitsipas ដណ្តើមបាន​ជ័យជំនះ​សំរាប់​អា​ហ្ស​ង់​ទីន​នៅ​ពានរង្វាន់ ATP Cup នៅ​ប្រទេស​អូស្ត្រាលី​។ ​​កីឡាករ​វ័យ ២៣ឆ្នាំ​ក្រិ​ក Tsitsipas ដែល​បាន​ចូល​លេង​ប្រកួត​ដំបូង​របស់​ខ្លួន​តាំងពី​វះកាត់​កែងដៃ​នៅ​ឆ្នាំ២០២១ កន្លង​ទៅ​នោះ​បាន​យកឈ្នះ​សិត​ដំបូង ៧-៦(៧-៥) តែ​មិន​អាច​ទប់ស្កាត់ Schwartzman បាន​នៅ​ពីរ​សិត​ចុងក្រោយ ​ពោល​គឺ​កីឡាករ​អា​ហ្ស​ង់​ទីន​រូបនេះ​វាយបក​យកឈ្នះ ៦-៣ និង ៦-៣​។

​​មុន​ប្រកួត​នេះដែរ​កីឡាករ​អា​ហ្ស​ង់​ទីន​មួយរូប​ទៀត Federico Delbounis ក៏បាន​យកឈ្នះ​កីឡាករ​ក្រិ​ក​ផងដែរ Michail Pervolarakis ដោយ​លទ្ធផល ៧-៦(៧-៥) និង ៦-១​។ ​​ក្រុម​អា​ហ្ស​ង់​ទីន​នឹង​បន្ត​ជួប​ជាមួយ​ប៉ូឡូញ​នៅ​ថ្ងៃ​ពុធ ដែលជា​ប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល D នេះ​ដើម្បី​ដណ្តើម​កៅអី​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ​បន្ទាប់ពី​ប៉ូឡូញ​បាន​យកឈ្នះ​ហ្ស​ក​ហ្ស៊ី ៣-០ ផងដែរ​។ ​​សូមបញ្ជាក់ថា​ ការប្រកួត​វាយ​កូន​បាល់​ពានរង្វាន់ ATP Cup នេះ​គឺជា​ការប្រកួត​តំណាង​ប្រទេស​ស្រដៀង​គ្នា​នឹង​ពាន Davis Cup ដែរ​ដោយ​ការប្រកួត​បែងចែក​ជា ៤ពូ​ល​ក្នុង​មួយ​ពូ​ល​មាន ៤ក្រុម​សរុប ១៦ក្រុម​។ ​​ក្នុង​មួយ​ពូ​ល​យកតែ​មួយក្រុម​តែប៉ុណ្ណោះ​ ដើម្បី​ឡើងទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈ​វគ្គ​ផ្តាច់ព្រ័ត្រនឹងធ្វើ​នៅ​ថ្ងៃទី៩ ខែមករា​នេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        143
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        155
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm