មនុស្ស ៣២នាក់ ត្រូវឡើងសវនាការ ជុំវិញអគ្គិភ័យនៅសណ្ឋាគារបណ្ដាលឲ្យមានអ្នកស្លាប់ នៅទួរគី

2025/07/08 02:53:47 am        95


ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មនុស្សចំនួន ៣២នាក់ បានឡើងសវនាការនៅប្រទេសទួរគី នាថ្ងៃចន្ទ (ទី៧ ខែកក្កដា) នេះ ពាក់ព័ន្ធនឹងអគ្គិភ័យឆាបឆេះសណ្ឋាគាររមណីយដ្ឋានជិះស្គីដ៏ប្រណីតមួយ កាលពីខែមករា ជាហេតុការណ៍ដែលបានសម្លាប់មនុស្ស ៧៨នាក់ ក្នុងនោះមានកុមារ ៣៦នាក់ផងដែរ។

គ្រួសារទាំងមូលបានបាត់បង់ជីវិត នៅពេលដែលអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ បានឆាបឆេះសណ្ឋាគារ Grand Kartal នៅរមណីយដ្ឋានភ្នំភាគខាងជើងនៃទីក្រុង Kartalkaya នាព្រឹកព្រលឹមថ្ងៃទី២១ ខែមករា។ សំណួរបានមានកាន់តែច្រើនឡើង អំពីវិធានការសុវត្ថិភាពអគ្គិភ័យ នៅសណ្ឋាគារ ហើយក្រុមគ្រួសារជនរងគ្រោះ បានចោទប្រកាន់ថា ការធ្វេសប្រហែសបានរួមចំណែកធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើងខ្ពស់។ មនុស្សជាង ១៣០នាក់ បានរងរបួស ហើយអគារ ១២ជាន់ ត្រូវបានឆេះបំផ្លាញ។

ជនជាប់ចោទចំនួន ១៣នាក់ ក្នុងនោះមានរួមទាំងមន្ត្រីជាន់ខ្ពស់នៅសណ្ឋាគារផងដែរ នាយកដ្ឋានពន្លត់អគ្គីភ័យ និងក្រុមប្រឹក្សាក្រុង ប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១៩៩៨ឆ្នាំ ក្នុងម្នាក់ៗ ពាក់ព័ន្ធនឹងបទចោទប្រកាន់ចំនួន ៧៨ករណី ក្នុងនោះរួមមានទាំងលទ្ធភាពនៃ «ឃាតកម្មដោយចេតនា» ដែលមានគោលបំណងសម្លាប់។

អ្នករួចជីវិតពីហេតុការណ៍នេះ និងអ្នកជំនាញ បាននិយាយថា ប្រព័ន្ធផ្ដល់សញ្ញាអាសន្នរបស់សណ្ឋាគារមិនដំណើរការឡើយ។ ហើយយោងតាមការចោទប្រកាន់ផ្លូវការ បានបង្ហាញថា ជនសង្ស័យដែលប្រឈមនឹងបទឃាតកម្ម រួមមានម្ចាស់សណ្ឋាគារ អ្នកគ្រប់គ្រង និងសមាជិកក្រុមប្រឹក្សាអភិបាលរងក្រុង Bolu និងមន្ត្រីពន្លត់អគ្គិភ័យ ២នាក់៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        75
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        120
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm