នាវិកនៃនាវាក្រិកមានសុវត្ថិភាព ក្រោយមានការវាយប្រហារដែលអាចជាស្នាដៃរបស់ក្រុមហ៊ួទី នៅសមុទ្រក្រហម

2025/07/08 03:30:32 am        98


ប្រតិបត្តិករនាវា បានឲ្យដឹងថា នាវិកចំនួន ១៩នាក់ មានសុវត្ថិភាពជាធម្មតា ហើយនឹងទៅដល់ប្រទេសជីប៊ូទី (Djibouti) នៅយប់ថ្ងៃចន្ទ (ទី៧ ខែកក្កដា) នេះ បន្ទាប់ពីនាវាដឹកទំនិញក្រិករបស់ពួកគេ ដែលបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ នៅសមុទ្រក្រហមដោយសារការវាយប្រហារជាច្រើនដង ដែលភាគច្រើនទំនងជាស្នាដៃរបស់ក្រុមសកម្មប្រយុទ្ធហ៊ួទី។

តែយ៉ាងណាក្ដី លោក Michael Bodouroglou តំណាងប្រតិបត្តិករក្រុមហ៊ុន Stem Shipping បានប្រាប់ឲ្យដឹងថា ជោគវាសនារបស់នាវា Magic Seas ដែលមានទង់ជាតិលីបេរីយ៉ា គឺមិនច្បាស់លាស់នោះទេ ដោយប្រឈមនឹងការលិច។

គួរបញ្ជាក់ថា ការវាយប្រហារកាលពីថ្ងៃអាទិត្យ (ទី៦ ខែកក្កដា) នៅឆ្នេរសមុទ្រភាគនិរតីនៃប្រទេសយេម៉ែន គឺជាឧប្បត្តិហេតុដំបូងដែលត្រូវបានរាយការណ៍ នៅក្នុងច្រករបៀងដឹកជញ្ជូនដ៏សំខាន់នេះ គិតចាប់តាំងពីពាក់កណ្តាលខែមេសា។ នៅក្នុងការវាយឆ្មក់ដែលមានរយៈពេលជាង ៤ម៉ោង នាវា Magic Seas ត្រូវបានរងការប្រហារដោយកាំភ្លើង និងគ្រាប់បេ ក៏ដូចជាដោយយានដ្រូនសមុទ្រ និងមីស៊ីល។

លោក Bodouroglou បានប្រាប់សារព័ត៌មាន Reuters ថា នាវានេះដឹកដែក និងជីពីប្រទេសចិនទៅកាន់ទួរគី ហើយក្រុមហ៊ុន Stem Shipping មិនបានទទួលការព្រមានអំពីការវាយប្រហារនេះទេ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        73
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        60
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm