ភាគហ៊ុនសកលធ្លាក់ចុះក្រោយលោក Trump ប្រកាសពន្ធលើប្រទេស១៤រួមទាំងជប៉ុន និងកូរ៉េខាងត្បូង

2025/07/08 05:04:33 pm        208

ភាគហ៊ុនរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ខណៈប្រធានាធិបតី Donald Trump បានប្រកាសពីភាពច្របូកច្របល់នៃការដំឡើងពន្ធលើបណ្តាប្រទេសចំនួន១៤ រួមទាំងប្រទេសជប៉ុន កូរ៉េខាងត្បូង និងអាហ្វ្រិកខាងត្បូងផងដែរ។

ភាគហ៊ុន Dow ធ្លាក់ចុះទាបជាង៤២២ពិន្ទុ ឬ ០,៩៤% ។ S&P 500 បានធ្លាក់ចុះ ០,៧៩% ហើយភាគហ៊ុនក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំ Nasdaq Composite បានចុះ០,៩២ %។ សន្ទស្សន៍សំខាន់ៗទាំងបីបានមើលឃើញថ្ងៃដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលប្រហែលបីសប្តាហ៍។ ទន្ទឹមនឹងនេះ ភាគហ៊ុននៅតំបន់អាស៊ី និងអឺរ៉ុប ក៏បានធ្លាក់ចុះផងដែរនៅថ្ងៃអង្គារនេះ។

ភាគហ៊ុននានាបានធ្លាក់ចុះនៅពាក់កណ្តាលថ្ងៃត្រង់ បន្ទាប់ពីលោក Trump បានប្រកាសពន្ធ២៥ % លើប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃទី ១ ខែសីហា។ ភាគហ៊ុនបានបន្តធ្លាក់ថ្លៃនៅពេលរសៀល ខណៈលោក Trump បានប្រកាសពន្ធពី២៥% ដល់៤០% លើប្រទេសមួយចំនួនរួមទាំង   មីយ៉ាន់ម៉ា ម៉ាឡេស៊ី កាហ្សាក់ស្ថាន ឡាវ និងអាហ្វ្រិកខាងត្បូងផងដែរ។

លោកTrump បានបង្ហោះសេចក្ដីជូនដំណឹងលើបណ្ដាញសង្គម Truth Social ដោយគូសបញ្ជាក់អំពីការដំឡើងពន្ធ ដែលដាច់ដោយឡែកពីពន្ធតាមវិស័យ។ អត្រាពន្ធអាចត្រូវបានកែប្រែ វាអាចខ្ពស់ជាងនេះ ឬទាបជាងនេះ នេះបើយោងតាមលិខិត។

ភាគហ៊ុននានាបានបើកក្នុងតម្លៃទាបជាង ខណៈភាគហ៊ុន Wall Street ពិចារណាផែនការរបស់រដ្ឋបាលលោក Trump ក្នុងការប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ឬជូនដំណឹងដល់ប្រទេសមួយចំនួនអំពីអត្រាពន្ធថ្មី។ លោក Trump កាលពីថ្ងៃអាទិត្យបាននិយាយថាសេតវិមាននឹងផ្ញើលិខិតស្ដីពីការដំឡើងពន្ធ ទៅកាន់ប្រទេសនានានៅថ្ងៃចន្ទពេលថ្ងៃត្រង់សប្ដាហ៍នេះ។ លោក Trump បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រថា លិខិតនឹងបង្ហាញពីអត្រាពន្ធថ្មីដែលបានកំណត់អនុវត្តនៅថ្ងៃទី១ ខែសីហាខាងមុខ។ 

សន្ទស្សន៍ប្រាក់ដុល្លារអាមេរិក មានភាពរឹងមាំ ធៀបនឹងរូបិយប័ណ្ណបរទេសសំខាន់ៗចំនួនប្រាំមួយ ដោយបានកើនឡើង០,៣% ។ ប្រាក់យ៉េនរបស់ជប៉ុន ប្រាក់វ៉ុនរបស់កូរ៉េខាងត្បូង និងប្រាក់ Rand របស់អាហ្រ្វិកខាងត្បូងបានធ្លាក់ចុះ ធៀបនឹងប្រាក់ដុល្លារ៕

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        20
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        15
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm