ព្យុះត្រូពិក ដាណាស់ បោះពួយទៅកាន់ប្រទេសចិន ក្រោយវាយប្រហារសម្លាប់មនុស្ស២នាក់នៅកោះតៃវ៉ាន់

2025/07/08 07:47:16 pm        241

ព្យុះត្រូពិកដាណាស់(Danas) បានបោះពួយទៅកាន់សមុទ្រភាគខាងកើតរបស់ប្រទេសចិន នៅព្រឹកថ្ងៃទី៨ខែកក្កដាសប្ដាហ៍នេះ ខណៈខេត្ត ជេជាំង (Zhejiang)បានត្រៀមទប់ទល់បំណាក់ដីដែលអាចកើតមាន បន្ទាប់ពីព្យុះនេះបានបោកបក់ពាសពេញកោះតៃវ៉ាន់ដោយមានខ្យល់បក់ និងភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលបានបណ្តាលឱ្យមនុស្សពីរនាក់ស្លាប់ និងជាង ៦០០ នាក់រងរបួស។

ដោយកម្លាំងខ្យល់បោកបក់ក្នុងល្បឿនប្រហែល៨០គីឡូម៉ែត្រក្នុងមួយម៉ោងព្យុះ Danas ត្រូវគេព្យាករណ៍ថានឹងបោះពួយទៅភាគពាយព្យឆ្លងកាត់សមុទ្រចិនខាងត្បូងមុនពេលវាយលុកទីក្រុងកំពង់ផែតៃជូ (Taizhou) ដែលជំរុញឱ្យអាជ្ញាធរដែនសមុទ្រក្នុងតំបន់ផ្អាកការដឹកជញ្ជូនអ្នកដំណើរនិងលុបចោលការធ្វើដំណើរជាង១០០ ។

ប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោក ប្រឈមនឹងការគំរាមកំហែងកាន់តែខ្លាំងពីអាកាសធាតុអាប់អួរធ្ងន់ធ្ងរ ដែលក្រុមឧតុនិយមបានផ្សារភ្ជាប់ទៅនឹងការប្រែប្រួលអាកាសធាតុ។

ហានិភ័យទាំងនេះក្នុងមួយឆ្នាំៗ អាចបំផ្លាញសកម្មភាពពាណិជ្ជកម្មដែលមានតម្លៃរាប់សិបពាន់លានដុល្លារ ដោយសារទឹកជំនន់ជន់លិចទីក្រុងនានា សកម្មភាពដឹកជញ្ជូនទំនិញ និងដីដំណាំត្រូវបានទឹកជំនន់បំផ្លាញ។

ក្រុមអាជ្ញាធរក្នុងខេត្តជេជាំង បានចេញការព្រមានអំពីទឹកជំនន់ដ៏គំហុកនៅព្រឹកព្រលឹមថ្ងៃទី ៨ ខែកក្កដានេះ ដោយអ្នកព្យាករណ៍រំពឹងថានឹងមានភ្លៀងធ្លាក់ដែលមានកម្រិតទឹកភ្លៀងចន្លោះពី១០០ មីលីម៉ែត្រ ទៅ២៥០ មីលីម៉ែត្រ នឹងវាយប្រហារលើចម្ងាយ៦៥០ គីឡូម៉ែត្រពីទីក្រុងហ្វូចូវ (Fuzhou) ជារដ្ឋធានីរបស់ខេត្តជិតខាងហ្វូជៀន (Fujian) រហូតដល់ទីក្រុង ហាំងចូវ (Hangzhou) នៃខេត្តជេជាំង៕

 

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        7
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        8
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm