ក្រុមប្រទេស BRICS វាយបក និងថ្កោលទោសនៅថ្ងៃចុងក្រោយនៃជំនួបកំពូលលើការគំរាមដំឡើងពន្ធរបស់លោកTrump

2025/07/08 07:49:21 pm        241

ប្រធានាធិបតីប្រេស៊ីលនិយាយថា ក្រុមប្រទេសសមាជិក BRICS នៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនសំខាន់ៗទើបតែបានបញ្ចប់កិច្ចប្រជុំកំពូលដ៏សំខាន់បំផុតរបស់ខ្លួនកាលពីថ្ងៃចន្ទ។

ប៉ុន្តែអ្វីដែលត្រូវបានគេចាត់ទុកថាជាការបង្ហាញកម្លាំងនិងឯកភាពជាប្រវត្តិសាស្ត្រ បានបញ្ចប់ដោយភាពតានតឹងបន្ទាប់ពីប្រធានាធិបតី Donald Trump បានគំរាមដំឡើងពន្ធថ្មី និងការប្រកាសដំឡើងពន្ធលើប្រទេសចំនួន១៤កាលពីថ្ងៃចន្ទ ។ លោកបានសរសេរលើបណ្ដាញសង្គម Truth Social ថា ប្រទេសណាក៏ដោយដែលចូលរួមជាមួយគោលនយោបាយប្រឆាំងអាមេរិករបស់ក្រុមប្រទេស BRICS នឹងត្រូវបានគិតថ្លៃបន្ថែម១០% ហើយនឹងពុំមានការលើកលែងចំពោះគោលនយោបាយនេះទេ។

ការគំរាមរបស់លោក Trump បានទាក់ទាញយ៉ាងឆាប់រហ័សពីប្រធានាធិបតីប្រេស៊ីលលោក Luiz Inácio Lula da Silva ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ ហើយបានហៅការអត្ថាធិប្បាយរបស់លោក Trump ថាពុំមានការប្រុងប្រយ័ត្ន ហើយថាការគំរាមដំឡើងពន្ធរបស់លោក Trumpជាទង្វើគ្មានភាពទទួលខុសត្រូវ។

លោក Lula បាននិយាយក្នុងសុន្ទរកថាបិទកាលពីថ្ងៃចន្ទថា យើងមិនត្រូវការអធិរាជទេ យើងជាប្រទេសមានអធិបតេយ្យ នេះជារឿងមិនត្រឹមត្រូវសម្រាប់ប្រធានាធិបតីនៃប្រទេសមួយទំហំដូចជាសហរដ្ឋអាមេរិក មកគំរាមពិភពលោកតាមអនឡាញ។

កិច្ចប្រជុំកំពូល BRICS ប្រចាំឆ្នាំ ដែលប្រមូលផ្តុំសមាជិកស្ថាបនិក ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្រ្វិកខាងត្បូង បូករួមទាំងសមាជិកថ្មី រួមទាំងឥណ្ឌូនេស៊ី អេត្យូពី និងអ៊ីរ៉ង់ មានបំណងបង្ហាញជម្រើសរបស់ប្រទេសមានសេដ្ឋកិច្ចលូតលាស់សកលខាងត្បូង(Global South)ទៅកាន់លោកខាងលិច។

សមាជិកស្ថាបនិក BRICS អាហ្រ្វិកខាងត្បូងក៏បានចូលរួមក្នុងជម្លោះជាមួយលោក Trump ផងដែរ។ លោកប្រធានាធិបតី Cyril Ramaphosa បានប្រាប់អ្នកសារព័ត៌មាននៅឯកិច្ចប្រជុំកំពូលថា អ្នកមានអំណាចមិនគួរស្វែងរកការសងសឹកប្រឆាំងនឹងអ្នកដែលធ្វើការដើម្បីភាពល្អនៅក្នុងពិភពលោកទេ។ ប្រទេសចិនបានថ្កោលទោសការប្រើប្រាស់ការដំឡើងពន្ធ ជាការបង្ខិតបង្ខំការទូត៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        96
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        86
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        80

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm