Sebastien Loeb ឈ្នះ​ដំណាក់កាល​ទី២ ប្រណាំង​យានយន្ត Dakar Rally

2022/01/04 10:20:18 pm        97

​ប្រណាំង​យានយន្ត៖ ​កំពូល​កីឡាករ​ប្រណាំង​រថយន្ត Rally ជា​ជើងឯក​ពិភពលោក Sebastian Loeb បាន​ប្រជែង​ឈ្នះ​ការ​ប្រកួត​ប្រណាំង​យានយន្ត Dakar Rally ដំណាក់កាល​ទី​២ នៅ​លើ​ទឹកដី​អារ៉ាប៊ីសាអ៊ូឌីត​។

​​ដំណាក់កាល​ទី​២ ដែល​មាន​ចម្ងាយ​ផ្លូវ ៣៣៨​គីឡូម៉ែត្រ ​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ​បាន​មក​ដល់​ទី​ព្រ័ត្រ​ប្រើ​វេលា​តិច​ជាង​គេ ៣​ម៉ោង ២៥​នាទី តាម​ពីក្រោយ​ដោយ​កីឡាករ​កាតា Nasser Al-Attiyah យឺត​ជាង ៣​នាទី ២៨​វិនាទី និង​អ្នក​លេខ ៣ កីឡាករ​អេ​ស្ប៉ា​ញ Carlos Sainz យឺត​ជាង ៥នាទី ៥២​វិនាទី​។ ​ក្រោយ​ ២​ដំណាក់កាល​នេះ​កីឡាករ​របស់​ក្រុម​តូយ៉ូតា Nasser Al-Attiyah នៅតែ​បន្ត​នាំ​មុខ​គេ​ក្នុង​តារាង​រួម​តាម​ពីក្រោយ​ដោយ Sebastian Loeb ជាង ៩​វិនាទី និង​លេខ ៣ កីឡាករ​អា​ហ្ស​ង់​ទីន Lucio Alvarez​។

​​ងាក​មក​ការប្រកួត​ផ្នែក​ម៉ូតូ​វិញ​កីឡាករ​អេ​ស្ប៉ា​ញ Joan Barreda Bort គឺជា​អ្នកឈ្នះ​ដំណាក់កាល​នេះ​តាម​ពីក្រោយ​ដោយ​កីឡាករ​អង់គ្លេស Sam Sunderland និង​លេខ ៣ កីឡាករ​អា​ហ្ស​ង់​ទីន Kevin Benavides​។ ​កីឡាករ​អង់គ្លេស Sam Sunderland របស់​ក្រុម Gas Gas បន្ត​នាំ​មុខ​គេ​ក្នុង​តារាង​រួម​ផ្នែក​ម៉ូតូ​នេះ​។ សំរាប់​ដំណាក់កាល​ទី​៣ ថ្ងៃ​អង្គារ​នេះ​មាន​ចម្ងាយ​ផ្លូវ ២៥៥​គីឡូម៉ែត្រ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        135
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        146
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm