មនុស្ស ១០នាក់ បានរងរបួស ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើភាគខាងត្បូងលីបង់

2025/07/08 08:52:05 pm        286

មនុស្ស ១០នាក់ ក្នុងនោះមានក្មេងស្រីម្នាក់ បានរងរបួស នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅយប់ថ្ងៃអាទិត្យ ទៅលើភាគខាងត្បូង និងភាគខាងកើតប្រទេសលីបង់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ចេញផ្សាយដោយក្រសួងសុខាភិបាលលីបង់កាលពីថ្ងៃចន្ទ។

សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា៖«ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដែលជាសត្រូវ ទៅលើទីប្រជុំជន Borj Rahal ក្នុងស្រុក Tire ដែលមានទីតាំងនៅផ្នែកខាងលិចនៃភាគខាងត្បូងប្រទេសលីបង់ បានបណ្តាលឲ្យជនស៊ីវិល ៩នាក់ រងរបួស»។



សេចក្តីថ្លែងការណ៍ បានបន្ថែមថា៖«ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលមួយផ្សេងទៀតលើទីក្រុង al-Zarariyeh បានធ្វើឲ្យក្មេងស្រីវ័យក្មេងម្នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ ដោយតម្រូវឲ្យបញ្ជូននាងទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល។

យោងតាមប្រភពផ្លូវការ និងសន្តិសុខនៅក្នុងប្រទេសលីបង់ យន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសប្រហែល ២០លើក នៅពេលយប់ ដោយកំណត់គោលដៅទៅលើតំបន់ធំទូលាយ នៅភាគខាងកើត និងភាគខាងត្បូងនៃប្រទេសនេះ ដោយផ្តោតសំខាន់លើទីតាំងដែលគេសង្ស័យថា ជារបស់ក្រុមហេសបូឡា។

ទីភ្នាក់ងារសារព័ត៌មានជាតិផ្លូវការរបស់លីបង់ (NNA) បាននិយាយថា ការវិវឌ្ឍនេះ «គឺជាការបំពានថ្មីលើ សេចក្តិសម្រេចរបស់អង្គការសហប្រជាជាតិ និងបន្ថែមទៅលើការបំពានជាបន្តបន្ទាប់របស់អ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសនេះ។

ទីភ្នាក់ងារសារព័ត៌មាននេះ បានបន្ថែមថា កងទ័ពលីបង់ និងកងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសលីបង់ កំពុងតាមដានយ៉ាងដិតដល់នូវការរំលោភបំពាននេះ ដើម្បីចាត់វិធានការសមស្រប។

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm       
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        14
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm