អាជ្ញាធរលីប៊ី ស្ទាក់ចាប់ជនអន្តោប្រវេសន៍បានជាង ១០០នាក់ នៅឆ្នេរសមុទ្រ

2025/07/08 09:03:02 pm        249

អាជ្ញាធរលីប៊ីកាលពីថ្ងៃចន្ទ បាននិយាយថា ពួកគេបានស្ទាក់ចាប់ជនអន្តោប្រវេសន៍ចំនួន ១១៣ នាក់ ចេញពីឆ្នេរសមុទ្ររបស់ប្រទេសនេះ ហើយបានរកឃើញសាកសពចំនួន ៣នាក់ ក្នុងប្រតិបត្តិការដាច់ដោយឡែក ក្នុងរយៈពេល ៣ថ្ងៃ។

ក្រសួងមហាផ្ទៃ បាននិយាយថា សាកសពនៃ«ជនអន្តោប្រវេសន៍ខុសច្បាប់ចំនួនបីនាក់ ដែលជាជនជាតិ អាហ្រ្វិក» ត្រូវបានរកឃើញ នៅលើឆ្នេរមួយក្នុងទីក្រុង Misrata មានចម្ងាយប្រហែល ២០០គីឡូម៉ែត្រ (១២៥ម៉ាយ) ភាគខាងកើតទីក្រុងទ្រីប៉ូលី។

ក្រសួងបានបន្ថែមថា កាលពីថ្ងៃចន្ទផងដែរ កងកម្លាំងសន្តិសុខជិះអូប័រមួយគ្រឿង ចាប់បានជនអន្តោ    ប្រវេសន៍ចំនួន ៥៤នាក់ ចេញពីទីក្រុង Garabulli មានចម្ងាយ ៥០ គីឡូម៉ែត្រភាគខាងកើតនៃរដ្ឋធានីទ្រី  ប៉ូលី។



ក្រសួងបានបញ្ជាក់ថា ពួកគេត្រូវបានគេនាំត្រឡប់ទៅកំពង់ផែនៃរដ្ឋធានីនេះវិញ ហើយបានប្រគល់ទៅឲ្យ អាជ្ញាធរមានសមត្ថកិច្ច។

ក្រសួងបាននិយាយកាលពីថ្ងៃអាទិត្យថា មួយថ្ងៃមុននេះ «ជាផ្នែកនៃផែនការពង្រឹងការល្បាតដែនសមុទ្រក្នុងរដូវក្តៅ» ជនអន្តោប្រវេសន៍ចំនួន ២០នាក់ ដែលមានសញ្ជាតិផ្សេងៗគ្នា ត្រូវបានជួយសង្គ្រោះចេញពីទីក្រុង Zawiya មានចម្ងាយ ៤៥ គីឡូម៉ែត្រភាគខាងលិចទីក្រុងទ្រីប៉ូលី។

ក្រសួងបានរាយការណ៍ថា កាលពីថ្ងៃសៅរ៍ ជនអន្តោប្រវេសន៍ចំនួន ៣៩នាក់ ត្រូវស្ទាក់ចាប់បាន នៅឆ្នេរសមុទ្រភាគខាងកើតនៃទីក្រុងទ្រីប៉ូលី ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីកន្លែងដែលពួកគេត្រូវបានរកឃើញ ឬចំណុចនៃការចាកចេញដំណើររបស់ពួកគេ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        89
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        78
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm