អតិថិជនទាំងអស់នៅតែមានឱកាសឈ្នះរង្វាន់ផ្ទះ ពីបុរី ខេភី ម៉នដានី

2022/01/05 12:14:24 am        221

ភ្នំពេញ៖ ក្រុមហ៊ុន ខេភី (KP) ម៉ន ដានី បានបញ្ជាក់ឲ្យដឹងថា គ្រប់អតិថិជនទាំងអស់ដែលបានជាវផ្ទះពីក្រុមហ៊ុន នៅតែទទួលបានសន្លឹកឆ្នោតដើម្បីផ្សងសំណាង និងមានឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យពីក្រុមហ៊ុន គឺរង្វាន់ផ្ទះវីឡាដ៏ទំនើបទាន់សម័យ ខណៈដែលក្នុងឱកាសឆ្នាំថ្មី ឆ្នាំ២០២២នេះ បុរី KP ម៉ន ដានី បានប្រគល់រង្វាន់វីឡាចំនួន១០ ជូនអតិថិជនមហាសំណាង។  

លោក ឃុនថាវង្ស ផងផាន់ និងលោកស្រី ម៉ន ដានី ម្ចាស់លំនៅដ្ឋានវីឡា ខេភី ម៉ន ដានី បានមានប្រសាសន៍ថា ផ្ទះវីឡា គ្រប់ប្រភេទរបស់ KP គឺមានតម្លៃចាប់ពី ២២.០០០ដុល្លារ ដល់ ៤៤.០០០ដុល្លារ ក្រៅពីតម្លៃដ៏ពិសេសនេះហើយ បុរីក៏មានផ្តល់ជូនថែមទៀតនូវសម្ភារៈទំនើបៗជាច្រើនផ្សេងទៀតជូនដល់អតិថិជន ព្រោះថា ចក្ខុវិស័យរបស់ KP ម៉ន ដានី មិនត្រឹមតែផ្តល់លំនៅដ្ឋានទំនើបប៉ុណ្ណោះទេ តែជាការផ្តល់នូវឱកាសវិនិយោគដែលមានប្រាក់ចំណេញខ្ពស់ក្នុងរយៈពេលឆាប់ជូនអតិថិជនដែលតែងតែគាំទ្រ KP ម៉ន ដានី ផងដែរ។

លោក ឃុនថាវង្ស ផងផាន់ បានលើកឡើងបន្តថា ភាពជោគជ័យនៃការចាក់វ៉ាក់សាំង និងការបើកប្រទេសបានលឿនរបស់កម្ពុជានឹងជំរុញដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចយ៉ាងឆាប់រហ័ ក្នុងនោះក៏រួមបញ្ចូលទាំងវិស័យសំណង់ និងអចលនទ្រព្យ ដែលនឹងធ្វើឱ្យអំណាចទិញ (purchasing power) នៅក្នុងវិស័យនេះស្ទុះឡើងកាន់តែខ្លាំងដែលនឹងនាំប្រាក់ចំណេញខ្ពស់ក្នុងរយៈពេលខ្លីជូនអតិថិជន។

សូមបញ្ជាក់ថា បុរី KP ម៉ន ដានី មានទីតាំងតាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតនៅភូមិភានសា ឃុំព្រះនិពា្វន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងមានចម្ងាយត្រឹមតែ ២៩គីឡូម៉ែត្រប៉ុណ្ណោះ ពីទីក្រុងភ្នំពេញ។ ផ្លូវជាតិលេខ៣ គឺជាបណ្តុំនៃសកម្មភាពសេដ្ឋកិច្ច ដែលមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ កំណើនប្រជាជន បណ្តុំរោងចក្រសហគ្រាស និងជាផ្លូវតភ្ជាប់ដ៏សំខាន់មួយទៅកាន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗដូចជាខេត្តព្រះសីហនុ កំពត កែប និងទៅកាន់ប្រទេសវៀតណាម ជាពិសេសជាផ្លូវសម្រាប់ទេសចរឆ្លងកាត់ដ៏មមាញឹក។ លំនៅដ្ឋានវីឡាប្រណីត KP ម៉ន ដានី ជាផ្ទះវីឡាទំនើបអមដោយរុក្ខជាតិបៃតងស្រងាត់ ហ៊ុមព័ទ្ធដោយបឹង ទីធ្លាហាត់ប្រាណលំហែកាយ ចំងាយតែ១គីឡូម៉ែត្រពីផ្លូវក្រវ៉ាត់ក្រុងទី៣។ គិតមកដល់ពេលនេះ គម្រោងបុរី KP ម៉ន ដានី ផ្លូវជាតិលេខ៣ បានលក់ចេញអស់ ៨០ភាគរយហើយ ក្នុងចំណោមផ្ទះសរុបចំនួន ៥ ០០០ខ្នង៕ អត្ថបទ ៖ បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm