លោក Netanyahu៖ រដ្ឋប៉ាឡេស្ទីននាពេលអនាគតណាមួយនឹងក្លាយជាទីតាំងដែលបំផ្លាញអ៊ីស្រាអែល

2025/07/08 10:55:30 pm        49

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយនៅថ្ងៃចន្ទ (០៧ កក្កដា) ថា លោកចង់បានសន្តិភាពជាមួយប៉ាឡេស្ទីន ប៉ុន្តែក៏លើកឡើងថា រដ្ឋឯករាជ្យណាមួយនាពេលអនាគតរបស់ប៉ាឡេស្ទីនគឺជាទីកន្លែងមួយដើម្បីបំផ្លាញអ៊ីស្រាអែល ហើយសម្រាប់ហេតុផលនោះ អំណាចអធិបតេយ្យភាពនៃសន្តិសុខត្រូវតែនៅជាមួយអ៊ីស្រាអែលជានិច្ច។

ថ្លែងនៅសេតវិមាន ជាទីដែលលោកជួបជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump លោក Netanyahu បានពណ៌នាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ នៃការវាយប្រហាររបស់ពួកហាម៉ាសលើអ៊ីស្រាអែលពីតំបន់ហ្កាហ្សា ថាជាភស្តុតាងច្បាស់លាស់នៃអ្វីដែលប៉ាឡេស្ទីន អាចនឹងធ្វើលើរដ្ឋមួយ។

នៅពេលត្រូវសាកសួរថាតើដំណោះស្រាយរដ្ឋពីរអាចធ្វើទៅបានឬទេ លោក Trump ឆ្លើយថា "លោកមិនដឹងទេ" ហើយបានបញ្ជូនសំណួរអ្នកសារព័ត៌មានទៅឱ្យលោក Netanyahu។ ចំណែកលោក Netanyahu លើកឡើងថា៖ "ប៉ាឡេស្ទីនគួរតែមានអំណាចស្វ័យគ្រប់គ្រងទាំងអស់ ប៉ុន្តែមិនត្រូវមានអំណាចណាមួយដែលអាចគំរាមកំហែងដល់អ៊ីស្រាអែលទេ។ នោះមានន័យថា អំណាចអធិបតេយ្យភាព ដូចជាសន្តិសុខទាំងមូល នឹងនៅតែស្ថិតក្នុងដៃរបស់អ៊ីស្រាអែលជានិច្ច"។

ប្រជាជនប៉ាឡេស្ទីនបានស្វះស្វែងបង្កើតរដ្ឋឯករាជ្យមួយនៅតំបន់កាន់កាប់ West Bank ដែនដី Gaza និងនៅក្រុង Jerusalem ខាងកើតជាយូរមកហើយ តាមរយៈដំណើរការសន្តិភាពដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក។ មនុស្សជាច្រើនចោទអ៊ីស្រាអែលថាបំផ្លាញការរំពឹងទុករបស់រដ្ឋប៉ាឡេស្ទីន តាមរយៈការបង្កើនការតាំងទីលំនៅនៅតំបន់ West Bank និងការបំផ្លិចបំផ្លាញតំបន់ហ្កាហ្សាភាគច្រើនក្នុងអំឡុងសង្គ្រាមបច្ចុប្បន្ន ប៉ុន្តែអ៊ីស្រាអែលបានបដិសេធ៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        47
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        46
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm